ស្តង់មីជាតិបានមកដល់ខេត្តរតនៈគីរីហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តរតនៈគីរី។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៣ កន្លែងក្នុងការលក់ដែលរួមមាន ផ្សារកូនមុំ ផ្សារបរកែវ និង ផ្សារបានលុង សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី ២៨ ឧសភា ដល់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២១ អតិថិជននៅខេត្តរតនៈគីរី។។ ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តរតនៈគីរី។