ស្តង់មីជាតិបានមកដល់ខេត្តកំពង់ធំហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តកំពង់ធំ។នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៦ កន្លែងក្នុងការលក់ដែលរួមមាន ផ្សារតាំងគោក ផ្សារបារាយណ៍ ផ្សារកំពង់ថ្ម ផ្សារតាំងក្រសាំង ផ្សារធំថ្ម ផ្សារធំចាស់ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២១ អតិថិជននៅខេត្តកំពង់ធំ។ ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តកំពង់ធំ។!