ការចាក់វ៉ាក់សាំងដូសទី២ក្នុងខណ្ឌព្រែកព្នៅសម្រាប់មណ្ឌល “រោងចក្រមីជាតិ”
រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិត និងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈដែលបានទទួលការចាក់វ៉ាក់សាំងដូសលើកទី១ ដោយក្រុមពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឲ្យបានជ្រាបថា បងប្អូនអាចមកចាក់វ៉ាក់សាំងដូសទី២នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលវិភាគដូចខាងក្រោម៖
• សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី២-១៦/០៤/២០២១ អាចមកចាក់នៅរសៀលថ្ងៃទី៣០/០៤/២០២១
• សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៣-១៧/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០១/០៥/២០២១
• សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៤-១៨/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០២/០៥/២០២១
ដូច្នេះ សូមបងប្អូនកម្មករនិយោជិតនិងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈ ចូលរួមផ្សព្វផ្សាយបន្ត និងរួសរាន់ក្នុងការទទួលចាក់វ៉ាក់សាំងដូសទី២។
ទីតាំងមណ្ឌល “រោងចក្រមីជាតិ” ស្ថិតនៅ លើមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។