មីជាតិមានលក់តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ
ដើម្បីសម្រួលដល់ភាពងាយស្រួលរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទិញស្បៀងបម្រុងនៅភូមិសាស្រ្តរាជធានីភ្នំពេញស្របពេលរាជរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការលក់បន្តនូវមីជាតិ និងអង្ករក្នុងតម្លៃសមរម្យចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ តាមទីតាំងចល័តដែលបានកំណត់មួយចំនួន។
គោលដៅទី១៖ លក់មីជាតិ លក់អង្ករតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ (ខណ្ឌ ពោធិសែនជ័យ សែនសុខ និងខណ្ឌដង្កោ…)
គោលដៅទី២៖ លក់មីជាតិ លក់អង្ករប៉ែកខាងជើងរាជធានីភ្នំពេញ (ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ…)
គោដៅទី៣៖ លក់មីជាតិ លក់អង្ករប៉ែកខាងត្បូងរាជធានីភ្នំពេញ (ខណ្ឌមានជ័យ ច្បារអំពៅ ក្រុងតាខ្មៅ …)
ប្រតិបត្តិការចេញលក់តាមគោលដៅនីមួយៗ ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 5:30 ល្ងាច ដែលយុទ្ធនាការនេះធ្វើចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថាយុទ្ធនាការនេះនឹងបន្តរហូតទាល់តែស្ថានភាពប្រសើរឡើងវិញ។
បញ្ជាក់៖ ទីតាំងលក់ នឹងផ្លាស់ប្តូរទៅតាមកាលបរិច្ឆេទនីមួយៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។