វីតាល់​និង​មី​ជាតិ​៖​ ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ដើម្បី​ការពារ​ខ្លួន​ ​គ្រួសារ​ ​និង​សហគមន៍​

​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ក្រុមហ៊ុន​មី​ជាតិ​ ​ក្រោម​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ក្រសួងសុខាភិបាល​ ​ព្រមទាំង​មានការ​ជ្រោមជ្រែង​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​បាន​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជូន​បុគ្គលិក​ ​កម្មករ​ ​កម្មការ​នី​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​និង​ក្រុមហ៊ុន​មី​ជាតិ​ ​ប្រមាណ​២​០​០​០​នាក់​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​វី​តា​ល់ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ពី​ម៉ោង​ ​៧​.​០​០​ព្រឹក​ ​ដល់ម៉ោង​ ​៦​.​៣​០​ល្ងាច​។​

​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ការ​ ​និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ធានា​ឱ្យ​បាន​នូវ​សុខភាព​ ​សុខុមាលភាព​ ​និង​សុវត្ថិភាព​ជូន​ដល់​បុគ្គលិក​ ​កម្មករ​ ​និង​កម្ម​ការី​រោងចក្រ​។​ ​ដំណើរការ​នៃ​ការ​ផ្តល់​វ៉ាក់សាំង​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការប្រតិបត្តិ​ ​ត្រួតពិនិត្យ​ ​និង​ណែនាំ​ដោយ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ក្រសួងសុខាភិបាល​យ៉ាង​ម៉ត់ចត់​។​
​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វី​តា​ល់ ​និង​មី​ជាតិ​ ​បាន​មានប្រសាសន៍ថា​ “​ក្រុមហ៊ុន​យើង​ពិតជា​មាន​ភាព​សោមនស្ស​រីករាយ​ជា​ពន់ពេក​ដែល​ទទួល​បាន​ការអនុញ្ញាត​រៀបចំ​មណ្ឌល​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​បុគ្គលិក​ ​កម្មករ​ ​កម្មការិនី​ ​ចំណុះ​ក្រុមហ៊ុន​យើង​ទាំងអស់គ្នា​ ​នូវ​ចំនួន​ប្រមាណ​ ​២​០​០​០​នាក់​។​”

​លោក​ ​ឡាវ​ ​វ៉ាន់​ ​បាន​បន្ត​ថា​ “​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​គឺជា​ការ​ស្ម័គ្រចិត្ត​ពី​បុគ្គលិក​ ​និង​បងប្អូន​កម្មករ​កម្មការ​នី​នៃ​រោងចក្រ​យើង​ ​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​យើង​ ​សុវត្ថិភាព​គ្រួសារ​យើង​ ​សុវត្ថិភាព​មិត្តភ័ក្តិ​យើង​ ​និង​ធ្វើឲ្យ​សង្គមជាតិ​យើង​វិល​ទៅ​ប្រក្រតី​ភាព​វិញ​។​” ​លោក​បាន​ ​បញ្ជាក់​ថា​ “​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​ពិតជា​មិន​អាច​ទៅរួច​នោះ​ទេ​ ​ប្រសិនបើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទទួល​នូវ​វ៉ាក់សាំង​។​”

​តំណាង​កម្មករ​រោងចក្រ​ ​បាន​មាន​ចំណាប់អារម្មណ៍​ថា​ “​ខ្ញុំ​ពិតជា​មាន​សេចក្តី​ត្រេ​យ​អរ​ជា​ខ្លាំង​ ​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ​។​ ​ហើយ​មិន​ត្រឹមតែ​ខ្ញុំ​ម្នាក់​នោះ​ទេ​ ​តែ​បងប្អូន​កម្មករ​ដទៃ​ក៏​មិន​ខុសគ្នា​នោះ​ដែរ​។​ ​យើង​បាន​ចាក់​វ៉ាក់សាំង​រួចជាស្រេច​។​” ​គាត់​បាន​បន្ត​ថា​ “​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​រៀ​ចំ​កម្មវិធី​នេះ​ឡើង​ ​និង​សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ ​និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ឲ្យ​ពួកយើង​ចាក់​នៅ​ថ្ងៃនេះ​។​”

​លោក​ ​ឡាវ​ ​វ៉ាន់​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ចូលរួម​ចាក់​វ៉ាក់សាំង​ ​និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ ​ដោយ​ពាក់​ម៉ាស់​ឲ្យបាន​ត្រឹមត្រូវ​ ​លាងដៃ​ឲ្យបាន​ស្អាត​ ​និង​រក្សា​គ​ម្លា​ត​ទំនាក់ទំនង​ ​ដើម្បី​ការពារ​ខ្លួន​ ​ការពារ​ក្រុម​គ្រួសារ​ ​និង​ការពារ​សហគមន៍​យើង​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ជាពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខាងមុខនេះ​ ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ ​និង​សូម​នៅផ្ទះ​។​”

​យោង​តាម​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​ដើម្បី​ចាក់​ជូន​បងប្អូន​កម្មករ​ ​និយោជិត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែ​មេសា​នេះ​។​ ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​ការ​ចាក់​វ៉ាក់សាំង​នឹង​បន្ត​ជូន​បងប្អូន​កម្មករ​ ​និយោជិត​នៅ​ខេត្ត​កណ្តាល​ ​ព្រោះ​ខេត្ត​នេះ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ ​មានការ​ចេញចូល​ចម្រុះ​ ​និង​ជា​ស្នូល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​ស្វាយរៀង​ ​និង​ខេត្ត​តាកែវ​ ​ជា​ខេត្ត​គោលដៅ​ដែល​បាន​កំណត់​ជា​ខេត្ត​អាទិភាព​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​។​