​មី​ជាតិ​រៀបចំ​កម្មវិធី​ពិសេស​សម្រាប់​ចូលឆ្នាំ​ខ្មែរ​

​ក្នុង​ឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន​ចូល​មកដល់​និង​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​កើន​ឡើង​របស់​អតិថិជន​ក្នុង​ការ​បរិភោគ​មី​កញ្ចប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ផលិតផល​ “​មី​ជាតិ​” ​បាន​ពង្រីក​វិសាលភាព​យុទ្ធនាការ​ផ្សព្វផ្សាយ​កា​រលក់​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​រា​ធានី​ភ្នំពេញ​។​

​នៅ​ក្នុង​យុទ្ធនាការ​នេះ​ក្រុមហ៊ុន​បាន​កំណត់​ទីតាំង​ចំនួន​៣​កន្លែង​ដែល​ត្រូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​លេខ​១​,​២​ ​និង​លេខ​៤​ ​ដូចជា​ តេ​លា​បឹង​ស្នោ​ តេ​លា​មានជ័យ​ ​ហាង​នំបុ័ង​ភ្នំពេញ​ ​ហើយ​សម្រាប់​ពេលវេលា​ជាក់លាក់​នៃ​កា​រដាក់​តាំង​បង្ហាញ​នៅ​ទីតាំង​នីមួយៗ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​មី​ជាតិ​។​

​យុទ្ធនាការ​នេះ​ធ្វើឡើង​ចំនួន​ ​២​ស​ប្តាហ៍ ​គឺ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​ ​មេសា​ ​និង​ ​ចាប់ពី​ថ្ងៃ​ទី​ ​៩​ ​ដល់​ថ្ងៃ​ទី​១​១​ ​ខែ​ ​មេសា​ ​ឆ្នាំ​២​០​២​១​ ​នៅ​រាជធានី​ភ្នំពេញ​ ​។​ ​ជាង​នេះ​ទៅទៀត​អតិថិជន​នឹង​មានឱកាស​ចាប់​រង្វាន់​ដើម្បី​ទទួល​បាន​កា​ដូ​អនុ​ស្សា​វ​រី​យ៍​នៅពេលដែល​ជាវ​មី​ជាតិ​ចាប់ពី​ ​២​កេស​ឡើង​ទៅ​ ​។​

​សូម​រីករាយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​ក៏ដូចជា​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ទាំងអស់គ្នា​!