ឱកាសថ្មីពីមីជាតិសម្រាប់នៅផ្សារអូឡាំពិក និងផ្សារអូរឬស្សី
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មីជាតិបានរៀបចំកម្មវិធីលក់ផ្ទាល់ជាមួយអតិថិជន និងអ្នកប្រើប្រាស់នៅក្នុងផ្សារអូឡាំពិក និង ផ្សារអូរឬស្សី ចាប់ពីម៉ោង៨.៣០នាទីព្រឹក ដល់ម៉ោង៤.៣០នាទី រសៀល។
កម្មវិធីនេះ ប្រព្រឹត្តទៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ អតិថិជន ដែលបានទិញមីជាតិចាប់ពី២កេស នឹងមានឱកាសចាប់ប៉េងប៉ុងផ្សងសំណាងទទួលបានរង្វាន់ជាច្រើន ដូចជាអាវយឺត មួក និងមីជាតិ។
សូមបញ្ជាក់៖ ការចាប់ប៉េងប៉ុងផ្សងសំណាងទទួលបានរង្វាន់នេះ គឺសម្រាប់តែការទិញមីជាតិពីភ្នាក់ងារលក់ដែលពាក់ឯកសណ្ឋានមីជាតិតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ!