​របៀប​ឆា​មី​ជាតិ​សម្រាប់​ឱកាស​ចូលឆ្នាំ​ចិន​

​ការ​បរិភោគ​មី​ ​បាន​ក្លាយ​ជា​និមិត្តរូប​ ​និង​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​វប្បធម៌​ដ៏​យូរអង្វែង​របស់​ប្រជាជន​ចិន​។​ ​ប្រជាជន​ចិន​ ​បាន​ចាត់​ទុក​មី​ជា​អាហារ​ពិសេស​មួយ​ ​ដែល​និយម​បរិភោគ​ក្នុង​ពិធី​សំខាន់​ៗ​ ​ដើម្បី​សូមឲ្យ​មាន​អាយុយឺន​យូ​រវែង​ដូច​សរសៃ​រ​មី​ ​និង​បង្ហាញ​ពី​ភាព​សាទរ​បួងសួង​សូម​សេចក្តី​សុខ​ក្នុង​ពិធី​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ពិធី​បុណ្យចូលឆ្នាំ​ចិន​ជាដើម​។​

​សម្រាប់​គ្រឿងផ្សំ​មាន​៖​

​មី​ជាតិរស​ជាតិ​សាច់ជ្រូក​៣​កញ្ចប់​ ​សាច់ជ្រូក​៣​០​០​ក្រាម​ ​ខ្ទឹមស​១​កំ​ពិស​ ​ស្ករស​កន្លះ​ស្លាបព្រា​បាយ​ ​ស្លឹកខ្ទឹម​៣​ដើម​ ​ប្រេង​ឆា​ ​១​កូនចាន​ ​ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​ ​ការ៉ុត​១​ផ្លែ​ ​ដើម​ខាត់ណា​២​គុម្ព​

​របៀប​ធ្វើ​៖

​ជាដំបូង​យើង​ត្រូវ​ហាន់​បន្លែ​ ​និង​សាច់​ជា​ចំណិត​ៗ​ទៅតាម​ការ​ចូល​របស់​អ្នក​។​
​បន្ទាប់មក​យើង​ដាំទឹកឲ្យពុះ​ ​និង​ស្រុះ​មី​ប្រមាណ​១​នាទី​ ​និង​ស្រង់​ទុក​មួយ​ឡែក​សិន​។​
​បន្តម​ក​ទៀត​ ​យើង​ចាប់ផ្តើម​ឆា​ ​ដោយ​ត្រូវ​ដាក់ប្រេង​ឆា​ ​រលីង​ជាមួយ​ខ្ទឹមស​រ​ឲ្យ​ឈ្ងុយ​ ​បន្ទាប់មក​ដាក់​ ​ទឹកត្រី​ ​ស្ករស​ ​និង​ ​សាច់ជ្រូក​។​ ​ច្របល់​ឲ្យ​ឆ្អិន​ ​ហើយ​ ​យើង​ដាក់​ទឹក​ចូល​បន្តិច​ដើម្បីកុំឲ្យ​ខ្លាច​ ​និង​ដាក់​ម្សៅស៊ុប​មី​ជាតិ​ដើម្បី​បន្ថែម​រសជាតិ​។​ ​ក្រោយមក​ ​យើង​ដាក់​បន្លែ​ចូល​ ​រួច​ឆា​រហូត​ឆ្អិន​ល្អ​។​ ​បន្ទាប់មក​ ​យើង​យក​មី​ដែល​ស្រុះ​រួច​ ​មក​ឆា​ចូលគ្នា​។​ ​នៅ​ពេល​ឆ្អិន​ហើយ​ ​យើង​រោយ​ស្លឹកខ្ទឹម​ដែល​ហាន់​រួច​ដើម្បីឲ្យ​កាន់តែ​ឈ្ងុយ​។​ ​ក្រោយមក​ ​យើង​ដួស​ដាក់​ចាន​ជាការស្រេច​។​

សូមទស្សនានូវវីដេអូខាងក្រោម៖