មីជាតិប្តូររូបរាងថ្មី កាន់ស្រស់ស្អាត កាន់តែរឹងមាំ
ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បានសម្ពោធដាក់ឲ្យប្រើប្រាស់កេសថ្មីមីជាតិ ដែលបានចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ តទៅ។
កេសថ្មីមីជាតិ ត្រូវបានរចនាដោយមានភាពស្រស់ស្អាតទាក់ទាញជាមួយនឹងសម្បកកេសរឹងមាំ ដែលអាចរក្សាសភាពដើម គុណភាព និងធានានូវភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។ កេសថ្មីនេះ ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ក្នុងរូបរាងតូចជាងមុន ដែលមាន២៤កញ្ចប់ និងបង្កជាភាពងាយស្រួលក្នុងការកាន់ និងរក្សាទុក។
លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា ដោយមើលឃើញពីភាពសំខាន់នៃការវេចខ្ចប់ មីជាតិបានប្តូររូបរាង កេសថ្មីដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។ កេសថ្មីមីជាតិ បានផ្លាស់ប្តូរទៅជាពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ។ លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។
លោកជំទាវ ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា “ចាប់តាំងពីថ្ងៃដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិនូវអ្វីដែលថ្មី និងប្រសើរបំផុតស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ។”
“ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេសមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការការពារគុណភាពផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាពដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ។” លោកជំទាវបានបន្ត។
មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោកនៃប្រទេសជប៉ុន ដែលតំណាងឲ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕