មីជាតិ៖ ២៤កញ្ចប់ក្នុងកេសថ្មី កាន់តែស្រស់ កាន់តែឆ្ងាញ់
ផលិតផលមីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី ជាមួយនឹងការរចនាស្រស់ស្អាត រឹងមាំ និងមានភាពងាយស្រួសក្នុងការប្រើប្រាស់។ កេសថ្មីនេះ ត្រូវបានប្រើជំនួសកេសចាស់ទាំងស្រុង និងបានចរាចរនៅក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះតទៅ។
លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា “រូបរាងកេសថ្មី ត្រូវបានបង្កើតឡើងដោយមើលឃើញពីភាពសំខាន់នៃការវេចខ្ចប់ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។”
លោកបានបន្តថា ក្រៅពីការរចនាកេសដ៏ស្រស់ស្អាត រឹងមាំ និងបង្កើនភាពងាយស្រួសក្នុងការប្រើប្រាស់កេសថ្មីមីជាតិ មានគុណសម្បត្តិជួយរក្សាគុណភាព និងរក្សាបានភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។
កេសថ្មីមីជាតិ មាន២៤កញ្ចប់ ដែលបរិមាណក្នុងមួយកញ្ចប់ត្រូវបានរក្សាទុកដដែល និងមានតម្លៃត្រឹមតែ១៦០០០រៀលនៅក្នុងមួយកេសសម្រាប់គ្រប់រសជាតិ។ កេសថ្មីមីជាតិ បានផ្លាស់ប្តូរទៅជាពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ។ លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។
លោកជំទាវ ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា “ចាប់តាំងពីថ្ងៃដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិនូវអ្វីដែលថ្មី និងប្រសើរបំផុតស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ។”
“ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេសមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការការពារគុណភាពផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាពដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ។” លោកជំទាវបានបន្តដូច្នេះ។
មីជាតិ ជាមីកញ្ចប់ឆ្អិនស្រាប់ ដែលផលិតឡើងស្របតាមស្តង់ដារអន្តរជាតិ ។ វត្ថុធាតុដើមត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពទាំងក្នុងស្រុក និងនាំចូលពីប្រទេសអូស្ត្រាលី សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ មីជាតិប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ដែលមានលក្ខណៈល្អប្រសើរចំពោះសុខភាព។ មីជាតិ ត្រូវបានផលិត និងវេចខ្ចប់ ក្នុងកន្លែងបិទជិត និងមានអនាម័យខ្ពស់ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ គ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម ប្រព្រឹត្តឡើងដើម្បីធានាបាននូវគុណភាពល្អបំផុត និងរសជាតិខ្មែរពិតៗ៕