បើគិតពីមីកញ្ចប់ តើគេផលិតដោយរបៀបណា
មីកញ្ចប់ គឺជាអាហារដែលគេពេញនិយមបរិភោគ និងងាយស្រួលក្នុងការចម្អិន។ តាមទិន្នរបស់សមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ចំនួនមីកញ្ចប់នៅក្នុងពិភពលោកដែលត្រូវបានបរិភោគ មានច្រើនជាង ១រយពាន់លានកញ្ចប់(១០០.០០០.០០០.០០០)ក្នុងឆ្នាំ២០១៩។ តើមីកញ្ចប់ត្រូវផលិតឡើងដោយគ្រឿងផ្សំអ្វីខ្លះ និងដោយរបៀបណា?
តាមគេហទំព័រ Health Benefit Times មីកញ្ចប់ ត្រូវបានផលិតដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត កាន់ស៊ួយ និងគ្រឿងផ្សំដទៃដើម្បីបង្កើនរសជាតិ។ សរសៃរមី ត្រូវបានចម្អិនដោយចំហុយ និងបំពងឲ្យស្ងួតជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ជាមួយនឹងគ្រឿងរសជាតិ។
ការជ្រើសរើសមីកញ្ចប់យកមកបរិភោគដើម្បីចម្រើនដល់សុខភាព ពិតជាមានសារសំខាន់។ ជាពិសេស ត្រូវដឹងពីប្រភពត្រឹមត្រូវ និងដឹងច្បាស់អំពីការផលិត និងគុណភាព។
មីជាតិ គឺជាសម្មិទ្ធផលមីកញ្ចប់ខ្មែរ ដែលផលិតដោយម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយរបស់ប្រទេសជប៉ុន។ រីឯ គ្រឿងផ្សំត្រូវបានត្រូវសម្រិតសម្រាំងយ៉ាងយកចិត្តទុកពីក្នុងស្រុក និងបរទេស។ គ្រឿងផ្សំសំខាន់ៗមានដូចជា ម្សៅស្រូវសាលី សម្បូរទៅដោយសារធាតុសរសៃរទ្រទ្រង់សារពាង្គកាយ និងប្រូតេអ៊ីនចញ្ចឹម និង ប្រើប្រាស់ប្រេងធម្មជាតិ ដែលចម្រេញចេញពីរុក្ខជាតិ ដែលមានលក្ខណៈល្អប្រសើរច្រើនចំពោះសុខភាព។ ក្នុងនោះក៏មានគ្រឿងផ្សំផ្សេងដទៃទៀតដែលសម្បូរដោយសារធាតុចិញ្ចឹមសម្រាប់ផ្តល់ថាមពល និងទ្រទ្រង់សារពាង្គកាយ។
មីជាតិ ត្រូវបានផលិតឡើងដោយមានការត្រួតពិនិត្យត្រឹមត្រូវ និងទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ពន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលមកដល់ពេលនេះមីជាតិជាមីកញ្ចប់តែមួយគត់តំណាងឲ្យប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយសមាគមន៍ពិភពលោកមួយនេះ។
មីជាតិ យកចិត្តទុកដាក់លើគុណភាព បង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ប្រជាជន។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ៕