ស្តង់មីជាតិមកដល់ខេត្តកំពតហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តកំពត។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៤កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារតានីផ្សារកំពង់ត្រាច ផ្សារកំពត និង ផ្សារឈូក ។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២០ អតិថិជននៅខេត្តកំពតទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់ នៅពេលដែលជាវមីជាតិចាប់ពីមួយកេសឡើង។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តកំពត!