និសិ្សតនៃវិទ្យាស្ថាន “ខេមអេត” ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រមីជាតិ
ផលិតផល “មីជាតិ” បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់និសិ្សតនៃវិទ្យាស្ថាន “ខេមអេត” ប្រមាណ ៤០នាក់ នៅរោងចក្រមីជាតិ កាលព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ដំណើរទស្សនកិច្ច មានគោលបំណងស្វែងយល់អំពីខ្សែសង្វាក់ដ៏ទំនើបនៃផលិតផលមីកញ្ចប់រសជាតិខ្មែរដំបូងគេ។
ទស្សនកិច្ចនេះ ជាផ្នែកមួយនៃការសិក្សា និងស្វែងយល់អំពីអាជីវកម្មក្នុងស្រុក និងការប្រព្រឹត្តទៅនៃរោងចក្រផលិតចំណីអាហារក្នុងស្រុក។
អំឡុងពេលទស្សនកិច្ច អ្នកចូលរួមត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ជាមួយនឹងការធ្វើបង្ហាញអំពីដំណើរការផលិត គុណភាពផលិតផល ការវេចខ្ចប់ និងការរក្សាទុកផលិតផល។ មិនតែប៉ុណ្ណោះ អ្នកទស្សនកិច្ច ក៏បានទស្សនាដោយផ្ទាល់ក្នុងទីខ្សែសង្វាក់ផលិតកម្ម ហើយក៏បានភ្លក្សមីជាតិស្រស់ៗរសជាតិខ្មែរដ៏ឆ្ងាញ់ពិសាទៀតផង។
មីជាតិ ជាមីកញ្ចប់រសជាតិខ្មែរដំបូងគេ ដែលផលិតឡើងដោយស្នាដៃខ្មែរ ដើម្បីផ្គត់ផ្គងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។ មីជាតិមានបីរសជាតិ រួមមានរសជាតិខគោ សាច់ជ្រូកចិញ្ច្រាំ និងស៊ុបមាន់។ រសជាតិទាំងអស់ត្រូវបានឆ្លងកាត់ការស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យសមស្របតាមរសនិយមរបស់ប្រជាជនកម្ពុជា។