មីជាតិ ចូលរួមជំរុញវិស័យកសិកម្មក្នុងខេត្តស្វាយរៀង
មីជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន១៥០ក្បាល ដល់កសិករខ្វះខាតចំនួន៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយវិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត។
លោក ហុង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងជានាមក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក មីជាតិត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរយើង និងជួយជំរុញវិស័យផលិតចំណីអាហារក្នុងស្រុក។ ហេតុដូច្នេះហើយ បានជាយើងរៀបចំជាកម្មវិធីនេះឡើង ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាជួយជំរុញការផលិតចំណីអាហារក្នុងស្រុក ពិសេសក្នុងអំឡុងពេល ដែលមានការរីករាលដាល់នៃវីរុសកូវីដ ១៩ ដែលវិស័យនេះដើរតួយ៉ាងសំខាន់។»
លោកបន្តថា «យើងបានជ្រើសរើសគ្រាប់ពូជបន្លែចម្រុះ ដែលទីផ្សារកំពុងត្រូវការ ដើម្បីចែកជូនបងប្អូនកសិករយើង។ គ្រាប់ពូជនេះទៀតសោត សុទ្ធសឹងតែជាគ្រាប់ពូជល្អៗ ដែលនឹងផ្តល់ទិន្នផលខ្ពស់។ ដូចគ្នាដែរ ពូជមាន់ស្រែ ដែលយើងចែកជូននេះ ក៏សុទ្ធតែជាពូជល្អៗ និងត្រូវបានចាក់វាក់សាំងការពារការឆ្លងជំងឺផ្សេងៗរួចជាស្រេច។»
អ្នកស្រី សឹង សុខនៅ តំណាងឲ្យកសិករខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់មីជាតិ ដែលបានឧបត្តម្ភជាគ្រាប់ពូជបន្លែចម្រុះ និងពូជមាន់ជូនពួកគាត់។ អ្នកស្រីបានឲ្យដឹងថា ការជួយនេះ ពិតជាបានជួយសម្រួលដល់ជីវភាពកសិករខ្វះខាតដូចរូបគាត់ ហើយទង្វើនេះ ពិតជាបានជួយលើកស្ទួយវិស័យកសិកម្មលក្ខណៈគ្រួសារឲ្យរីកចម្រើនមួយកម្រិត និងបានលើកទឹកចិត្តគាត់ឲ្យបន្តធ្វើកសិកម្មនេះឲ្យទទួលបានជោគជ័យតទៅមុខទៀត។
គួរបញ្ជាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មីជាតិ មានបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់៕
មីជាតិ ចូលរួមជំរុញវិស័យកសិកម្មក្នុងខេត្តស្វាយរៀង
ជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន១៥០ក្បាល ដល់កសិករខ្វះខាតចំនួន៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយវិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត។នេះ សបញ្ជាក់ឲ្យឃើញថា វិស័យឯកជន (ក្រុមហ៊ុនមីជាតិ) បានដើរតួនាទីក្នុងការបំពេញនូវកិច្ចការមនុស្សធម៌សង្គមដោយមានកិច្ចសហការជាមួយសមាគមអ្នកផលិតកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្មឆ្លើយតបបានទៅនឹងកំណើនម្ហូបអាហារនាពេលបច្ចុប្បន្ននិងអនាគត។មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មីជាតិ មានបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់៕
Posted by មីជាតិ – Mee Chiet on Thursday, October 8, 2020