កម្មវិធីប្រកួតប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ”
ក្នុងគោលបំណងចូលរួមលើកកម្ពស់សីលធម៌នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ ផលិតផលមីជាតិ ដែលជាផលិតមីកញ្ចប់ឆ្ពិនស្រាប់ បានរៀបចំការប្រកួតប្រជែងផលិតវីដេអូ “តោះ!ធ្វើល្អ” ដែលតម្រូវឲ្យអ្នកចូលរួមផលិតវីដេអូក្រោមប្រធានបទ “ចូលរួមលើកកម្ពស់សីលធម៌នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ” ដើម្បីដាក់ចូលរួមក្នុងកម្មវិធីនេះ។
ក្នុងការចូលរួម បេក្ខជនគ្រាន់អនុវត្តទៅតាមលក្ខខណ្ឌងាយៗដូចខាងក្រោមជាការស្រេច៖
១. ការចូលរួមធ្វើឡើងដោយសេរី តាមរយៈការផលិតវីដេអូដែលមានរយៈ១នាទីទៅ៣នាទី ក្រោមប្រធានបទ “ចូលរួមលើកកម្ពស់សីលធម៌នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ”។
២. លោកអ្នកត្រូវផ្ញើវីដេអូ ដែលលោកអ្នកបានផលិតមកកាន់ក្រុមការងារតាមរយៈ Inbox លើទំព័រហ្វេសបុករបស់មីជាតិ ដើម្បីទទួលការព្រមព្រៀងក្នុងការចូលរួម និងវាយតម្លៃ។
៣. វីដេអូដែលចូលរួមការប្រកួត មិនត្រូវជាប់ពាក់ព័ន្ធជាមួយកម្មសិទ្ធិក្រុមហ៊ុនឯកជន ស្ថាប័ន ឬអង្គការនានា។
ចំពោះរង្វាន់ជ័យលាភីមានសរុបទាំងអស់ជាង ១០ លាន រៀល។ ក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបាន ទឹកប្រាក់ ៤លានរៀល។ ចំណែក ជ័យលាភីលេខ២ នឹងទទួលទឹកប្រាក់ ២លាន រៀល និង ជ័យលាភីលេខ៣ នឹងទទួលទឹកប្រាក់ ១លាន២សែន រៀល។ សម្រាប់វីដេអូទាំង៧ ដែលឆ្លងកាត់វគ្គជម្រុះចុងក្រោយ នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តពីក្រុមហ៊ុន ព្រមទាំងរង្វាន់ផ្សេងៗទៀតជាច្រើន។ លើសពីនេះទៅទៀត អ្នកទទួលជ័យលាភី នឹងត្រូវបានអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយអំពីការធ្វើអំពើល្អនៅតាមសាលារៀន ឬទីតាំងដែលបានកំណត់របស់ផលិតផលមីជាតិ។
ការបរិច្ឆេទនៃការចូលរួម គឺចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ផលិតផលមីជាតិ សូមអំពាវនាវលោកអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះ និងរួមគ្នាបង្កើតខ្លឹមសារល្អៗដើម្បីសង្គមកាន់តែប្រសើរ។ រួមគ្នាប្រព្រឹត្តអំពើល្អ ដើម្បីសង្គមកាន់តែប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើទំព័រហ្វេសបុករបស់មីជាតិ៕
ការធ្វើអំពើល្អ អ្នកអាចធ្វើបាននៅគ្រប់ទីកន្លែង វាអាស្រ័យថា តើអ្នកបានតាំងចិត្តធ្វើវាដោយក្តីស្រលាញ់ដែរ ឬទេ?🎬 ចូលរួមជាមួយ មីជាតិ ឥឡូវនេះតាមរយៈកម្មវិធីផលិតវីដេអូ “តោះ! ធ្វើល្អ”។🔎 សម្រាប់លក្ខខណ្ឌផ្សេងៗ https://rb.gy/jyc9g1📽 សូមទស្សនាវីដេអូអប់រំគំរូនៅខាងក្រោមនេះ៖#MeeChiet #GoGoodFeelGood #តោះធ្វើល្អ
Posted by មីជាតិ – Mee Chiet on Monday, October 5, 2020