ប្រូម៉ូសិនមីជាតិ ៣៣កញ្ចប់ ៣រសជាតិក្នុងកេសតែមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីអបអរសាទរ និងចូលរួមធ្វើបុណ្យជាមួយប្រជាជនកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មីជាតិផ្តល់ជូនកេសពិសេសថ្មី ដែលមាន៣៣កញ្ចប់ ៣រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃដដែល។
ចាប់ពីថ្ងៃទី៣ ដល់ ១៤ ខែកញ្ញា ឆ្នាំ២០២០ អតិថិជនទាំងអស់អាចរកទិញមីជាតិបាននៅតាមស្តង់លក់ក្នុងផ្សារតូចធំចំនួន១២កន្លែង ដែលមានដូចជានៅ ផ្សារច្បារអំពៅ ផ្សារព្រៃទា ផ្សារសេនជូរី ផ្សារទួលទំពូង ផ្សារបឹងកេងកង ផ្សារឯករាជ្យ ១ ផ្សារទួលសង្កែ ផ្សារស្អាងព្រែកតូច ផ្សារកោះធំ ផ្សារគគីរ និងផ្សារព្រែកអញ្ចាញ។ មីជាតិជាទេយ្យទានដ៏ជ្រះថ្លា សម្រាប់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
គួរបញ្ជាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មីជាតិ ត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់។