ស្វាគមន៍​មកកាន់​ដំណើរ​ទស្សនកិច្ច​រោងចក្រ​មី​ជាតិ​

ក្រុមហ៊ុន​មី​ជាតិ​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​រោងចក្រ​ផលិត​មី​ជាតិ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​បងប្អូន​អាជីវករ​ឆា​មី​ប្រមាណ​ ​២​៥​នាក់​ ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ស្វែងយល់​ពី​ផលិតផល​មី​ជាតិ​ ​និង​ទស្សនា​ខ្សែ​សង្វាក់​ផលិតកម្ម​ទាំងមូល​។​

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រោងចក្រ​មី​ជាតិ​ ​អ្នកចូលរួម​ទទួល​បានឱកាស​ស្តាប់​នូវ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​ (​អំពី​អំពី​ក្រុមហ៊ុន​ ​ផលិតផល​ ​គុណភាព​ ​សង្វាក់​ផលិតកម្ម​ ​កា​រវេច​ខ្ចប់​ ​ការចែក​ចែកចាយ​ ​សកម្មភាព​សង្គម​របស់​ក្រុមហ៊ុន​) ​វេទិកា​សំណួរ​ចម្លើយ​ ​ការ​បំ​ពេញការ​វាយ​តម្លៃ​ ​និង​ការ​ធ្វើ​ទ​ស្សនៈ​កិច្ច​នៃ​សង្វាក់​ផលិតកម្ម​។​ ​ជាង​នេះ​ទៅទៀត​ ​អ្នកចូលរួម​ក៏បាន​ភ្លក្ស​រសជាតិ​មី​ជាតិ​ដ៏​ឆ្ងាញ់​ពិសា​ដោយ​ឥត​គិតថ្លៃ​ ​និង​ទទួល​បាន​កា​ដូ​ពិសេស​ៗ​ជាច្រើន​ពី​មី​ជាតិ​ផង​ដែរ​ ​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​រោងចក្រ​ផលិត​មី​ជាតិ​ ​ដែល​ជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​មានគុណ​ភាព​ខ្ពស់​ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ការចូលរួម​ពីសំណាក់​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​ ​ម​ន្រ្តី​រដ្ឋាភិបាល​ ​និង​សាធារណជន​ជាច្រើន​រូប​។​

​មី​ជាតិ​មាន​បី​រសជាតិ​ ​រួម​មាន​រសជាតិ​ខ​គោ​ ​សាច់ជ្រូក​ចិញ្ច្រាំ​ ​និង​ស៊ុប​មាន់​។​ ​រសជាតិ​ទាំងអស់​ត្រូវ​បាន​ឆ្លងកាត់​ការស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ឲ្យ​សម​ស្របតាម​រស​និយម​របស់​ប្រជាជន​កម្ពុជា​។​ ​មី​ជាតិ​ ​ស្នាដៃ​ខ្មែរ​ ​រស​ជាតិខ្មែរ​!
​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ផលិតផល​ ​និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​មី​ជាតិ​ ​លោកអ្នក​អាច​ចូល​ទស្សនា​ក្នុង​គេហទំព័រ​មី​ជាតិ​ ​និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មី​ជាតិ​។​