ប្រូម៉ូសិនពិសេសនៅខេត្តបាត់ដំបងបានមកដល់ហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនមីជាតិបានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់ ដោយដាក់ស្តង់លក់ប្រូម៉ូសិន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញ តែបន្តធ្វើនៅខេត្តបាត់ដំបង។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៦កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារណាត់ ផ្សារពុំពុយ ផ្សារថ្មី ផ្សាររោងល្ខោន ផ្សារបឹងឈូក និងផ្សារមោងឬស្សី។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី២៧ កក្កដា ដល់ថ្ងៃទី០១ សីហា ឆ្នាំ២០២០ អតិថិជននៅខេត្តបាត់ដំបងទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសទទួលបានជាមួយប្រូម៉ូសិនពិសេស គឺ ទិញ១កេស ថែម ៣កញ្ចប់ និង ទិញ២កេសនឹងមានឱកាសបង្វិល «កងនាំសំណាង» ដែលអាចឈ្នះរង្វាន់ជាច្រើនពីមីជាតិ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តបាត់ដំបង!