ប្រូម៉ូសិនពិសេសនៅខេត្តសៀមរាបបានមកដល់ហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនមីជាតិបានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់ ដោយដាក់ស្តង់លក់ប្រូម៉ូសិន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញ តែបន្តធ្វើនៅខេត្តសៀមរាប។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៥កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារលើ ផ្សារដើមក្រឡាញ់ ផ្សារក្រោម ផ្សារដំដែក និងផ្សារពួក។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។
ចាប់ពីថ្ងៃទី១៣ ដល់ ១៨ ខែកក្កដា ឆ្នាំ២០២០ អតិថិជននៅខេត្តសៀមរាបទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសទទួលបានជាមួយប្រូម៉ូសិនពិសេស គឺ ទិញ១កេស ថែម ៣កញ្ចប់ និង ទិញ២កេសនឹងមានឱកាសបង្វិល «កងនាំសំណាង» ដែលអាចឈ្នះរង្វាន់ជាច្រើនពីមីជាតិ។
យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តសៀមរាប!