អបអរសាទរ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ២០២០”
ការផ្តល់អំណោយឈាម តាមការបរិច្ចាគដោយស្ម័គ្រចិត្ត គឺជាកុសល និងការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិ ។ អត្ថប្រយោជន៍នៃការបរិច្ចាគឈាមរួមមាន ការកាត់បន្ថយហានីភ័យនៃជម្ងីមហារីកនានា ការកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើអោយប៉ៈពាល់ដល់ថ្លើមនិងលំពែង និងជាពិសេសជួយបង្កើនសុខភាពបេះដូង និងបន្ថយការឡើងទម្ងន់យ៉ាងមានប្រសិទ្ធិភាព។
ការពិតអំពីការបរិច្ចាគឈាម ដែលអ្នកគួរដឹង៖
• មនុស្សពេញវ័យជាមធ្យមមានឈាមប្រហែល ៤.៥ – ៥.៥លីត្រ នៅក្នុងរាងកាយ
• ការផ្តល់ឈាមម្តង អាចជួយសង្គ្រោះជីវិតបានដល់ទៅ ៣ នាក់
• ថ្ងៃទី ១៤ មិថុនា ជាទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម
• បុរស ឬស្ត្រី អាចចាប់ផ្តើមផ្តល់ឈាមចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៦០ឆ្នាំ
• អ្នកអាចបរិច្ចាគឈាមបានចាប់ពីទម្ងន់ពី ៤៥ គីឡូក្រាម ឡើងទៅ
• ការបូមឈាមចំណាយពេលមិនលើសពី ១០ – ១៥នាទី
• ម្ជុលបូមឈាម គឺប្រើបានតែម្តងគត់ និងប្រើចំពោះមនុស្សតែម្នាក់ ប៉ុណ្ណោះ
• អ្នកអាចផ្តល់ឈាមបានម្តងត្រឹមតែ ៤៥០មីលីលីត្រ
• ការផ្តល់ឈាមមិនប៉ះពាល់សុខភាព ឬក៏បង្កគ្រោះថ្នាក់អ្វីទេ
• បុរសអាចផ្តល់ឈាមបានរៀងរាល់ ៣ ខែ ម្តង រីឯ ស្ត្រីអាចផ្តល់ឈាមបានរៀងរាល់ ៤ខែ ម្តង
ចូលរួមជួយសង្គ្រោះជីវិត ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ! អបអរសាទរ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា”!
ការជួយសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា! សាទរ “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា”Donate Blood, Save The Life! Happy World Blood Donor Day 14 June!#OFL #Onefraternity
Posted by មីជាតិ – Mee Chiet on Saturday, June 13, 2020