មី​ជាតិ​សាច់ជ្រូក​ ​ស្ងោរ​រំ​ស្ពៃ

​មុខម្ហូប​ទី​៧​ ​មានឈ្មោះ​ថា​ “​មី​ជាតិ​សាច់ជ្រូក​ ​ស្ងោរ​រំ​ស្ពៃ​”

​គ្រឿងផ្សំ​៖​
• ​មី​ជាតិ​សាច់ជ្រូក​ចិញ្ច្រាំ​ ​១​ ​កញ្ចប់​
• ​ទឹក​ ​៣​៥​០​មី​លី​លីត្រ​ ​ទឹក​ ​៣​៥​០​មី​លី​លីត្រ​ (350​m​l​)
• ​ស្ពៃក្តោប​ ​៣​បន្ទះ​ធំ​
• ​ស្លឹកខ្ទឹម​ ​៣​សរសៃ​
• ​សាច់ជ្រូក​ចិញ្ច្រាំ​ ​១​ខាំ​ (100​g​)
• ​ជី​វ៉ាន់ស៊ុយ​ ​២​ដើម​
• ​ម្រេច​ម៉ត់​ (​សម្រាប់​ដាក់​ពេល​ញ៉ាំ​)

​របៀប​ច​ម្អិ​ន៖
​ឥឡូវ​ ​យើង​មក​មើល​របៀប​ច​ម្អិ​ន​ទាំងអស់គ្នា​៖​
• ​ជាដំបូង​ ​យើង​ប្រឡាក់​សាច់ជ្រូក​ចិញ្ច្រាំ​100​g​ ​ដោយ​លាយ​ជាមួយ​គ្រឿង​ស៊ុប​មី​ជាតិ​ ​រសជាតិ​សាច់ជ្រូក​ចិញ្រ្ចាំ ​តិច​ជាង​ពាក់កណ្តាល​កញ្ចប់​
• ​បន្ទាប់មក​ ​យើង​ដាំទឹក​ 350​m​l​ ​អោយ​ពុះ​ ​ហើយ​ដាក់​ស្ពៃក្តោប​ទាំង​បន្ទះ​ធំ​ៗ​ 3​សន្លឹក​ ​និង​ស្លឹកខ្ទឹម​ចូលក្នុង​ទឹក​
• ​យើង​ស្រុះ​ស្ពៃ​មួយសន្ទុះ​ ​អោយ​វា​ស្លោក​ល្មម​ ​រួច​ស្រង់​យកចេញ​ដាក់​អោយ​ស្ងួត​ទឹក​
• ​យើង​យក​ស្លឹកខ្ទឹម​ ​៣​សរសៃ​ទៅ​ស្រុះ​ក្នុង​ទឹក​មួយ​សំ​បក់​ ​ល្មម​អោយ​វាទ​ន់​និង​ស្វិត​ ​រួច​សឹម​យកចេញ​
• ​រួចមក​ ​យើង​យក​ស្ពៃ​ដែល​ស្រុះ​មក​រំ​សាច់ជ្រូក​ចិញ្ច្រាំ​ ​ហើយ​ប្រើ​ស្លឹកខ្ទឹម​ចង​ ​រួច​ដាក់​ក្នុង​ទឹកពុះ​
• ​បន្ទាប់មក​ទៀត​ ​យើង​ដាក់ប្រេង​រសជាតិ​ ​និង​គ្រឿង​ស៊ុប​មី​ជាតិ​ ​រសជាតិ​សាច់ជ្រូក​ ​ដែល​នៅសល់​ចូល​ទឹកពុះ​ទាំងអស់​
• ​ជាចុងក្រោយ​ ​យើង​ដាក់​ស្ពៃ​ចំអិន​ប្រហែល​ 5​នាទី​ ​រួច​ដាក់​មី​ជាតិ​ចូល​ជាការស្រេច​។​

​បន្ទាប់ពី​ច​ម្អិ​ន​!
​ដើម្បី​អោយ​ម្ហូប​មាន​ក្លិន​ឈ្ងុយ​ ​យើង​អាច​បន្ថែម​ជី​វ៉ាន់ស៊ុយ​និង​ម្រេច​ម៉ត់​មុន​ទទួលទាន​។​ ​យើង​សង្ឃឹម​ថា​បងប្អូន​ ​នឹង​ចូលចិត្ត​មុខម្ហូប​ជាមួយ​មី​ជាតិ​ ​ហើយ​កុំ​ភ្លេច​តាមដាន​ការ​ច​ម្អិ​ន​ក្រោយៗ​ទៀត​។

Eps7: 《មីជាតិសាច់ជ្រូក ស្ងោររំស្ពៃ》

តោះ! ដល់ម៉ោងរៀនធ្វើម្ហូបឆ្ងាញ់ៗជាមួយ Master Chef កញ្ញា ទៀតហើយសំណប់ចិត្តទាំងអស់គ្នា។ ក្នុងសប្តាហ៍នេះយើងសូមណែនាំមុខម្ហូបពិសេសទី៧របស់យើងគឺ "មីជាតិសាច់ជ្រូក ស្ងោររំស្ពៃ"។ តើចង់ដឹងដែរឬទេថាមុខម្ហូបថ្មីរបស់យើងនេះមានលក្ខណៈពិសេស និងមានរសជាតិឆ្ងាញ់បែបណានោះ? ដូច្នេះកុំភ្លេចយកសៀវភៅនិងប៊ិច ដើម្បីកត់រូបមន្តហើយសាករៀនធ្វើទាំងអស់គ្នាណា!#អាថ៍កំបាំងមីជាតិ

Posted by មីជាតិ – Mee Chiet on Thursday, May 28, 2020