មី​ជាតិ​ ​ប្រហុក​អាំង​ ​ស្លឹក​ឈូក

​មុខម្ហូប​ទី​៦​ ​មានឈ្មោះ​ថា​ “​មី​ជាតិ​ ​ប្រហុក​អាំង​ ​ស្លឹក​ឈូក​”

​គ្រឿងផ្សំ​៖​
• ​មី​ជាតិ​ស៊ុប​មាន់​ ​១​ ​កញ្ចប់​
• ​ប្រហុក​សាច់​ ​កន្លះ​ស្លាបព្រា​បាយ​
• ​ស្ករត្នោត​ ​២​ស្លាបព្រា​បាយ​
• ​គល់​ស្លឹកគ្រៃ​ ​១​គល់​
• ​ម្ទេស​ ​២​ផ្លែ​
• ​ស្លឹក​ឈូក​ ​២​សន្លឹក​
• ​ស្លឹកគ្រៃ​ ​២​ស្លឹក​
• ​ត្រសក់​ ​១​ផ្លែ​
• ​ពពាយ​ ​២​ផ្លែ​

​របៀប​ច​ម្អិ​ន​៖
​ឥឡូវ​ ​យើង​មក​មើល​របៀប​ច​ម្អិ​ន​ទាំងអស់គ្នា​៖​
• ​ជាដំបូង​ ​យើង​ត្រូវ​ស្រុះ​មី​ជាតិ​ ​ហើយ​ដាក់​អោយ​ស្ងួត​ទឹក​
• ​ជាមួយគ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ត្រៀម​លាយ​គ្រឿង​ផ្សេងៗ​ជាមួយ​ប្រហុក​សិន​
• ​យើង​ត្រូវ​ដាក់​ប្រហុក​ ​កន្លះ​ស្លាបព្រា​បាយ​ចូល​ចាន​ ​ស្ករត្នោត​ 2 ​ស្លាបព្រា​បាយ​ ​និង​ម្ទេស​ហាន់​ម៉ត់​ចូល​ ​ដើម្បី​កាត់​ជាតិ​ឆ្អាប​របស់​ប្រហុក​
• ​បន្ទាប់មក​ ​យើង​ដាក់គ្រឿង​ស៊ុប​មី​ជាតិ​ ​រសជាតិ​ស៊ុប​មាន់​ពាក់កណ្តាល​ ​និង​ប្រេង​រសជាតិ​របស់​របស់​មី​ចូល​ ​រួចហើយ​យើង​ត្រូវ​កូរ​គ្រឿង​អោយ​បាន​សព្វ​ល្អ​មុននឹង​ដាក់​អាំង​
• ​ក្រោយមក​ ​យើង​យក​មី​ជាតិ​ដែល​បាន​ស្រុះ​រួច​ ​ម​កលា​យ​ជាមួយ​គ្រឿង​ ​ហើយ​ដាក់​មី​ចូលក្នុង​ស្លឹក​ឈូក​ដើម្បី​អាំង​
• ​បន្ទាប់មក​ទៀត​ ​យើង​ដាក់​ម្ទេស​ហាន់​ពីលើ​ ​គល់​ស្លឹកគ្រៃ​ ​ស្លឹក​ក្រូចសើច​ចូល​ ​ដើម្បី​បន្ថែម​ក្លិន​ឈ្ងុយ​
• ​រួចហើយ​ ​យើង​ត្រូវ​ចង​កញ្ចប់​ស្លឹក​ឈូក​ ​ហើយ​យកទៅ​អាំង​ប្រហែល​១​០​នាទី​ជាការស្រេច​។​

​បន្ទាប់ពី​ច​ម្អិ​ន​!
​យើង​អាច​បរិភោគ​ម្ហូប​នេះ​ជាមួយ​បន្លែ​ដូចជា​ ​ត្រសក់​ ​និង​ពពាយ​ជាដើម​។​ ​យើង​សង្ឃឹម​ថា​បងប្អូន​ ​នឹង​ចូលចិត្ត​មុខម្ហូប​ជាមួយ​មី​ជាតិ​ ​ហើយ​កុំ​ភ្លេច​តាមដាន​ការ​ច​ម្អិ​ន​ក្រោយៗ​ទៀត​។​

Eps6: 《មីជាតិ ប្រហុកអាំងស្លឺកឈូក》

ដល់ពេលស្រក់ទឹកមាត់ទៀតហើយ! 🔥🔥 ថ្ងៃនេះចុងភៅដ៏ចំណានរបស់យើងគឺ Chef កញ្ញា និងបញ្ចេញរូបមន្តថ្មីក្នុងការចម្អិន មីជាតិអោយមានរសជាតិឈ្ងុយឆ្ងាញ់។ មុខម្ហូបពិសេសថ្ងៃនេះគឹ "មីជាតិ ប្រហុកអាំងស្លឹកឈូក" តោះ! នៅចាំអីទៀត រៀនធ្វើម្ហូបដើម្បីក្លាយជាចុងភៅប្រចាំផ្ទះទាំងអស់គ្នា! 🍲#អាថ៍កំបាំងមីជាតិ

Posted by មីជាតិ – Mee Chiet on Sunday, May 17, 2020