មី​ជាតិ​ញាំ​ ​ជើងមាន់

​មុខម្ហូប​ទី​៥​ ​មានឈ្មោះ​ថា​ “​មី​ជាតិ​ញាំ​ ​ជើងមាន់​”

​គ្រឿងផ្សំ​៖​
• ​មី​ជាតិ​ស៊ុប​មាន់​ ​១​ ​កញ្ចប់​
• ​ជើងមាន់​ ​៥​ជើង​
• ​ក្រូចឆ្មារ​ ​២​ផ្លែ​
• ​ស្ករស​ ​១​ស្លាបព្រា​បាយ​
• ​ម្ទេស​ ​១​ផ្លែ​
• ​ខ្ទឹមបារាំង​ ​កន្លះ​ខាំ​ (50​g​)
• ​ជី​គី​ន​ឆាយ​ ​៣​ដើម​

​របៀប​ច​ម្អិ​ន​៖
​ឥឡូវ​ ​យើង​មក​មើល​របៀប​ច​ម្អិ​ន​ទាំងអស់គ្នា​៖​
• ​ជាដំបូង​ ​យើង​ត្រូវ​ស្ងោរ​ជើងមាន់​អោយ​ឆ្អិន​សិន​ ​រយៈពេល​២​៥​ ​ទៅ​៣​០​នាទី​
• ​នៅ​ពេល​ជើងមាន់​ឆ្អិន​ល្អ​ ​ស្រង់​វា​ដាក់​ទឹក​ត្រជាក់​ ​មុននឹង​យក​វា​មក​ញាំ​
• ​បន្ទាប់មក​ ​យើង​ត្រូវ​លាយ​គ្រឿង​ចូលក្នុង​ចាន​ ​ដែល​រួម​មាន​ ​ទឹក​ក្រូចឆ្មារ​2​ផ្លែ​ ​ស្ករស​1​ស្លាបព្រា​បាយ​ ​គ្រឿង​ស៊ុប​មី​ជាតិ​ ​រសជាតិ​ស៊ុប​មាន់​ពាក់កណ្តាល​កញ្ចប់​ ​និង​ប្រេង​រសជាតិ​របស់​មី​ ​ម្ទេស​ ​ខ្ទឹមបារាំង​ហាន់​ជា​សរសៃ​ចូលគ្នា​
• ​រួចហើយ​យើង​ដាក់​ជើងមាន់​ចូលក្នុង​ចាន​គ្រឿង​ដែល​បាន​លាយ​សព្វគ្រប់​
• ​ពេលនេះ​ ​យើង​យក​មី​ជាតិ​ដែល​ស្រុះ​រួច​ ​ហើយ​ទុក​អោយ​ស្ងួត​ទឹក​ ​ដាក់​ច្របល់​ចូល​ចាន​គ្រឿង​
• ​ចុងក្រោយ​ ​យើង​រោយ​ជី​គី​ន​ឆាយ​ចូល​ជាការស្រេច​។​

​បន្ទាប់ពី​ច​ម្អិ​ន​!
​មុខម្ហូប​នេះ​មិន​ត្រឹមតែ​អាច​ធ្វើ​ញុំា​នៅផ្ទះ​បាន​ប៉ុណ្ណោះ​ទេ​ ​យើង​ក៏​អាច​ធ្វើ​សម្រាប់​លក់​ផង​ដែរ​។​
​យើង​សង្ឃឹម​ថា​បងប្អូន​ ​នឹង​ចូលចិត្ត​មុខម្ហូប​ជាមួយ​មី​ជាតិ​ ​ហើយ​កុំ​ភ្លេច​តាមដាន​ការ​ច​ម្អិ​ន​ក្រោយៗ​ទៀត​។​

Eps5: 《មីជាតិ ញាំជើងមាន់》

ដល់ម៉ោងរៀនចម្អិនម្ហូបថ្មីជាមួយ Chef កញ្ញា ទៀតហើយ! ហើយមុខម្ហូបពិសេសរបស់យើងនៅថ្ងៃនេះ គឺ "មីជាតិ ញាំជើងមាន់"​។ Admin ដឹងថាអ្នកទាំងអស់គ្នានៅផ្ទះមួយរយៈនេះ ប្រហែលពិបាករកនឹកធ្វើម្ហូបញ៉ាំហើយ ដូច្នេះកុំអោយពិបាករកនឹកម្ហូបសម្រាប់ល្ងាចនេះ សាកល្បងធ្វើម្ហូបថ្មីនេះ បញ្ចេញស្នាដៃអោយអ្នកផ្ទះយើងញ៉ាំទាំងអស់គ្នាម្តងមើល! Admin ធានាថាឆ្ងាញ់ជាប់ចិត្ត តែម្តងព្រោះនេះជារូបមន្តពិសេសរបស់មីជាតិនោះអី!#អាថ៍កំបាំងមីជាតិ

Posted by មីជាតិ – Mee Chiet on Sunday, May 17, 2020