មី​ជាតិ​ភី​ហ្សា

​មុខម្ហូប​ទី​៤​ ​មានឈ្មោះ​ថា​ “​មី​ជាតិ​ភី​ហ្សា”

​គ្រឿងផ្សំ​៖​
• ​មី​ជាតិ​ស៊ុប​មាន់​ ​១​ ​កញ្ចប់​
• ​សាច់ក្រក​ ​១​ដុំ​
• ​ពងមាន់​ ​២​គ្រាប់​
• ​ស្ករស​ ​កន្លះ​កូន​ស្លាបព្រា​
• ប៊ឺ (​Butter​) ​១​កូន​ស្លាបព្រា​
• ​ស្លឹកខ្ទឹម​ ​១​ដុំ​

​របៀប​ច​ម្អិ​ន​៖
​ឥឡូវ​ ​យើង​មក​មើល​របៀប​ច​ម្អិ​ន​ទាំងអស់គ្នា​៖​
• ​ជាដំបូង​យើង​ឆុង​មី​ជាតិ​ ​រួច​ដាក់​អោយ​ស្ងួត​ទឹក​
• ​បន្ទាប់មក​ ​យើង​ចៀន​សាច់ក្រក​ ​ហើយ​ហាន់​ជា​ចំណិត​ស្ដើង​ៗ​
• ​យើង​វៃ​ពងមាន់​ 2​គ្រាប់​ដាក់​ចាន​ ​ដោយ​ដាក់​លាយ​គ្រឿង​ស៊ុប​មី​ជាតិ​ ​រសជាតិ​ស៊ុប​មាន់​ ​ពាក់កណ្តាល​កញ្ចប់​ ​រួច​ថែម​ស្ករស​ ​កន្លះ​កូន​ស្លាបព្រា​ ​ហើយ​កូរ​ម្តងទៀត​អោយ​សព្វ​ល្អ​មុននឹង​ចាក់​ចូល​ខ្ទះ​
• ​បន្ទាប់មក​ទៀត​ ​យើង​ចាក់​ប្រេង​រសជាតិ​របស់​មី​ជាតិ​ ​ចូលក្នុង​ខ្ទះ​ជាមួយ​ប៊ឺ​បន្តិច​អោយ​ក្ដៅ​ ​ហើយ​ដាក់​មី​ជាតិ​ ​ដែល​ឆុង​រួច​ចូល​ចៀន​ ​រាយ​មី​ជា​បន្ទះ​មូល​
• ​ដល់​ត្រឹមនេះ​ ​យើង​ចាក់​ពងមាន់​ ​ដែល​លាយ​គ្រឿង​ពីលើ​មី​ដែល​កំពុង​ចៀន​ ​រួច​ដាក់​សាច់ក្រក​ ​និង​ស្លឹកខ្ទឹម​ហាន់​តូច​ៗ​រោយ​ពីលើ​
• ​ចុងក្រោយ​ ​យើង​បិទ​គម្រប​ ​ទុក​អោយ​ឆ្អិន​សព្វ​ល្អ​រយៈពេល​២​នាទី​។​

​បន្ទាប់ពី​ច​ម្អិ​ន​!
​ជា​ធម្មតា​យើង​ញ៉ាំ​ភី​ហ្សា​របស់​អឺរ៉ុប​ ​តែ​ឥឡូវ​យើង​មក​សាក​ភី​ហ្សា​រស​ជាតិខ្មែរ​ម្ដង​។​ ​យើង​សង្ឃឹម​ថា​បងប្អូន​ ​នឹង​ចូលចិត្ត​មុខម្ហូប​ជាមួយ​មី​ជាតិ​ ​ហើយ​កុំ​ភ្លេច​តាមដាន​ការ​ច​ម្អិ​ន​ក្រោយៗ​ទៀត​។​

Eps4: មីជាតិ ភីហ្សា

តើធ្លាប់ញ៉ាំ ភីហ្សាដែលធ្វើអំពីមីពីមុនមកដែរឬទេ? ថ្ងៃនេះមីជាតិសូមណែនាំមុខម្ហូបពិសេស ដែលធ្វើអំពីមីជាតិ គឺមីជាតិ ភីហ្សា។ ចង់ដឺងថាការចំអិនមានរបៀបបែបណាខ្លះនោះ ចូលរួមទស្សនា វីដេអូ នៃការចម្អិនរបស់ Master Chef កញ្ញា ទាំងអស់គ្នា៖#អាថ៍កំបាំងមីជាតិ

Posted by មីជាតិ – Mee Chiet on Friday, May 15, 2020