​មី​ជាតិ​សាច់គោ​ ​ឆ្នាំង​ដី

​មុខម្ហូប​ទី​៣​ ​មានឈ្មោះ​ថា​ “​មី​ជាតិ​សាច់គោ​ ​ឆ្នាំង​ដី​”

​គ្រឿងផ្សំ​៖​
• ​មី​ជាតិ​ខ​គោ​ ​១​ ​កញ្ចប់​
• ​សាច់គោ​ ​១​ខាំ​កន្លះ​ (150​g​)
• ​ខ្ទឹមបារាំង​ ​កន្លះ​ខាំ​ (50​g​)
• ​ក្រសាំងទាប​ ​កន្លះ​ខាំ​ (50​g​)
• ​សណ្តែកដី​ ​កន្លះ​ស្លាបព្រា​បាយ​

​របៀប​ច​ម្អិ​ន៖
​ឥឡូវ​ ​យើង​មក​មើល​របៀប​ច​ម្អិ​ន​ទាំងអស់គ្នា​៖​
• ​ជាដំបូង​ ​យើង​ហាន់​សាច់គោ​ 150​g​ ​ជាដុំ​ជ្រុង​ៗ​ ​រួច​ដាក់​ចូលក្នុង​ឆ្នាំង​ដី​
• ​បន្ទាប់មក​ ​យើង​ដាក់​ខ្ទឹមបារាំង​ដែល​ហាន់​ជា​សរសៃ​តូច​ៗ​ ​ជាមួយនឹង​សាច់គោ​ ​ចូល​ទៅ​ក្នុង​ឆ្នាំង​ដី​
• ​ឥឡូវ​យើង​លាយ​គ្រឿង​ស៊ុប​មី​ជាតិ​ ​និង​ប្រេង​រសជាតិ​របស់​មី​រសជាតិ​ខ​គោ​ ​ពាក់កណ្តាល​កញ្ចប់​ ​និង​ស្ករស​កន្លះ​ស្លាបព្រា​បាយ​ ​ដាក់​ចូលក្នុង​ឆ្នាំង​ដី​
• ​បន្ទាប់​ទៀត​ ​យើង​ដាក់​ឆ្នាំង​ដី​លើ​ចង្ក្រាន​ ​ហើយ​កូរ​ច​ម្អិ​ន​រយៈពេល​ប្រមាណ​ ​៥​នាទី​
• ​មុននឹង​ដាក់​មី​ជាតិ​ចូល​ ​យើង​ត្រូវ​ឆុង​មី​អោយ​ទុន​ ​រួច​ទុក​អោយ​ស្ងួត​ទឹក​សិន​ ​ទើប​អាច​ដាក់​ចូលក្នុង​ឆ្នាំង​ដី​ជាមួយគ្នា​
• ​ក្រោយ​ពី​ដាក់​មី​ជាតិ​ចូលក្នុង​ឆ្នាំង​ដី​រួច​ ​យើង​ដាក់​ក្រសាំងទាប​ចូល​ហើយ​ច្របល់​អោយ​សព្វ​
• ​ជាចុងក្រោយ​ ​ដើម្បី​អោយ​ម្ហូប​មាន​រសជាតិ​កាន់តែ​ប្រសើរ​ ​យើង​អាច​រោយ​សណ្ដែកដី​ពីលើ​មុននឹង​ញុំា​។​

បន្ទាប់ពី​ច​ម្អិ​ន​!
​យើង​អាច​ពិសា​រ​សាច់គោ​ឆ្នាំង​ដី​នេះ​ពេលណាក៏បាន​ ​ហើយក៏​អាច​ពិសា​រ​ជំនួស​បាយ​ទៀត​ផង​។​ ​យើងសង្ឃឹមថាបងប្អូន នឹងចូលចិត្តមុខម្ហូបជាមួយមីជាតិ ហើយសូមកុំភ្លេចតាមដានមុខម្ហូបថ្មី

បន្ទាប់ទៀតផង ។

Eps3: មីជាតិសាច់គោ ឆ្នាំងដី

ដើមសប្តាហ៍នេះ កម្មវិធី អាថ៍កំបាំងមីជាតិ នឹងចែករំលែក អាថ៍កំបាំងនៃការចម្អិនម្ហូប លំដាប់ មេចុងភៅធំ ឬ Master Chef ដែលអ្នកទាំងអស់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល។ តោះ! ចង់ដឹងថាមុខម្ហូប មីជាតិសាច់គោ ឆ្នាំងដី មានរូបរាង ក៏ដូចជាមានរសជាតិឆ្ងាញ់យ៉ាងណានោះ! សូមតាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖#អាថ៍កំបាំងមីជាតិ

Posted by មីជាតិ – Mee Chiet on Sunday, May 10, 2020