មីជាតិសាច់គោ ក្រឡុកម្ទេសហុយ
មុខម្ហូបទី១ មានឈ្មោះថា “មីជាតិសាច់គោ ក្រឡុកម្ទេសហុយ”
គ្រឿងផ្សំ៖
• មីជាតិរសជាតិខគោ 1 កញ្ចប់
• សាច់គោ 200ក្រាម
• គល់ស្លឹកគ្រៃហាន់
• ស្លឹកក្រូចសើច
• ខ្ញីហាន់
• ម្ទេសហ៊ុយ
• ស្ករស
• ប្រេងឆា
របៀបចម្អិន៖
ឥឡូវយើងមកមើលរបៀបចម្អិនទាំងអស់គ្នា៖
• ដំបូងយើងហាន់សាច់គោ 200g ជាដុំវែងៗ
• បន្ទាប់មកប្រឡាក់សាច់គោដែលហាន់រួច ជាមួយនឹងគ្រឿងស៊ុបមីជាតិខគោកន្លះកញ្ចប់
• រួចហើយដាក់ប្រេងអោយក្ដៅក្នុងខ្ទះ ដើម្បីបំពងសាច់គោ
• នៅពេលសាច់ជិតឆ្អិន យើងដាក់មីជាតិដែលកាច់ជាដុំតូចៗ និងគ្រឿងទេសមួយចំនួនដូចជា គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច និងខ្ញីហាន់ ចូលទៅបំពងជាមួយគ្នាអោយឆ្អិនល្អរយៈពេល២ទៅ៣នាទី
• នៅពេលមីនិងសាច់គោឆ្អិនល្អ យើងស្រង់វាចេញពីខ្លាញ់ រួចដាក់ក្រឡុកជាមួយ ម្ទេសហ៊ុយ ស្ករស និងគ្រឿងស៊ុបមីជាតិខគោ ដែលនៅសល់ពាក់កណ្តាល ព្រមទាំងប្រេងរសជាតិរបស់មីជាតិផងដែរ
• ជាចុងក្រោយ យើងក្រឡុកបន្ថែមឲ្យគ្រឿងចូលសព្វល្អ ។
បន្ទាប់ពីចម្អិន!
យើងសង្ឃឹមថាបងប្អូន នឹងចូលចិត្តមុខម្ហូបជាមួយមីជាតិ ហើយសូមកុំភ្លេចតាមដានមុខម្ហូបថ្មីបន្ទាប់ទៀតផង ។
Eps1: «មីជាតិសាច់គោ ក្រឡុកម្ទេសហ៊ុយ»
សម្រាប់សប្តាហ៍ដំបូងនេះ កញ្ញា នឹងលើកយកមុខម្ហូបឈ្មោះ «មីជាតិសាច់គោ ក្រឡុកម្ទេសហ៊ុយ» ដោយយកមីជាតិ រសជាតិខគោ មកច្នៃធ្វើម្ហូបនេះ។ បងប្អូនដែលមានមីជាតិ រសជាតិខគោ នៅផ្ទះ កុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណា៎ ធានាថាប្លែកមាត់!#អាថ៍កំបាំងមីជាតិ
Posted by មីជាតិ – Mee Chiet on Monday, May 4, 2020