​ក្រុមហ៊ុនមី​ជាតិ​ ​និងវី​តា​ល់​​រៀបចំ​កម្មវិធី​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ

​ភ្នំពេញ​ – ​ក្រុមហ៊ុនមី​ជាតិ​ ​និងវី​តា​ល់​ ​បាន​ដឹកនាំ​បុគ្គលិក​ ​រៀបចំ​កម្មវិធី​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​ដោយ​ផ្ទាល់​ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​បន្ទាប់ពី​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ទាំង​១​២​២​នាក់​ ​ឲ្យ​ជាសះស្បើយ​ ​ហើយ​មិន​មាន​ករណី​ស្លាប់​។​

​លោក​តិច​ ​មិញ​ ​ប្រធាន​គ្រប់គ្រង​ប្រតិបត្តិការ​ ក្រុមហ៊ុនមី​ជាតិ​ ​និងវី​តា​ល់​ ​បាន​មានប្រសាសន៍ថា​ ​«​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​បាន​លះបង់​ទាំង​ពេលវេលា​ ​និង​កម្លាំង​កាយ​ ​ចិត្ត​ ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ ​មក​ប្រឈម​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ ​ដើម្បី​ព្យាយាម​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​។​ ​ស្មារតី​មួយ​នេះ​ ​បង្ហាញ​ពី​ការ​លះបង់​ដ៏​វិសេសវិសាល​ ​និង​ប្រកបដោយ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​។​ ​បើ​គ្មាន​គ្រូពេទ្យ​ដែល​មានស្មារតី​លះបង់​បែប​នេះ​ទេ​ ​យើង​មិន​អាច​ទស្សន៍ទាយ​ដឹង​ថា​ ​តើ​អាយុជីវិត​របស់​អ្នក​១​២​២​នាក់​ ​ក៏ដូចជា​ប្រជាជន​ទូទៅ​នឹង​ទៅជា​យ៉ាងណា​នោះ​ទេ​។​»​


​ដើម្បី​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូពេទ្យ​ ​ក្រុមហ៊ុនមី​ជាតិ​ ​និងវី​តា​ល់​ ​បាន​ពាំ​នាំ​យក​នូវ​ស​ម្ភារៈ​មួយ​ចំនួន​ដូចជា​៖​ ​ផ្ទាំង​គំនូរ​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​ដោយមាន​ស្នាមមេដៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​ដើម្បី​បញ្ជាក់​ពី​ការ​ថ្លែង​អំណរគុណ​ ​ប​ណ្ណ​បរិភោគអាហារ​ជុំគ្នា​សម្រាប់​ក្រុម​គ្រូពេទ្យ​ជួរមុខ​នៅ​ក្នុង​ភោជនីយដ្ឋាន​វ័ន​ម៉រ ​បាច់​ផ្កា​​ ​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​មួយ​ចំនួន​ ​ដើម្បី​ប្រើប្រាស់​ក្នុង​មន្ទីរ​ពេ​ទ្រ​ផង​ដែរ​។​

​លោក​សា​ស្រ្តាចារ្យ ងី ​ម៉េង​ ​នាយក​គ្រប់គ្រង​ទូទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​និង​ក្រុម​គ្រូពេទ្យ​ជួរមុខ​ទាំងអស់​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុនមី​ជាតិ​ ​និងវី​តា​ល់​ ​ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​អ្វី​ដែល​បុគ្គលិក​វី​តា​ល់​និង​មី​ជាតិ​បាន​ធ្វើឡើង​នា​ពេលនេះ​ ​ព្រោះថា​សកម្មភាព​នេះ​គឺជា​សកម្មភាព​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន​សំរាប់​ការ​កោតសរសើរ​ ​ការ​លើកទឹកចិត្ត​ ​និង​ការយល់​ពី​ការលំបាក​របស់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ទាំងអស់​របស់យើង​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​សា​ស្រ្តាចារ្យ​នាយក​ ងី ​ម៉េង​ ​បាន​អំពាវនាវ​ ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​រក្សា​អនាម័យ​ ​រក្សា​គ​ម្លា​ត​ ​និង​ពាក់​ម៉ាស់​ជាប្រចាំ​ ​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះឡើង​វិញ​នៃ​រលក​ទី​២​ ​នៃ​វី​រុ​ស​កូ​វី​ដ​-​១​៩​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រៅពី​រៀបចំ​កម្ម​វី​ធី​ថ្លែង​អំណរគុណ​នេះ​ក្នុង​ម​ន្ទី​ពេទ្យ​ដោយ​ផ្ទាល់​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​ក៏បាន​ផលិត​វីដេអូ​ “អរគុណគ្រូពេទ្យ” ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជូរមុខ​ ​និង​ក្រសួងសុខាភិបាល​ ​ដែល​បាន​ចាត់វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ទាន់ពេល​វេលា​ ​និង​បាន​បង្ហោះ​វីដេអូ​នោះ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ ​ដែល​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ចុងក្រោយ​បាន​ ​ជាសះស្បើយ​ផង​ដែរ​៕​

សូមទស្សនាវីដេអូខាងក្រោម៖

ការថ្លែងអំណរគុណដល់វីរៈគ្រូពេទ្យកម្ពជា

យើងសូមអរគុណចំពោះការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់គ្នាក្នុងការការពារ នឹងថែរក្សាអ្នកដែលបានឆ្លងវីរុសកូវីដ ១៩ ទាំង១២២ នាក់អោយបានជាសះស្បើយ ។ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ទាំងអស់គ្នា

Posted by មីជាតិ – Mee Chiet on Wednesday, May 20, 2020