​ក្រុមហ៊ុន​មី​ជាតិ​ជំរុញ​ឲ្យ​បុគ្គលិក​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​

​ស្រប​ពេល​សកលលោក​ ​ក៏ដូចជា​ប្រទេស​កម្ពុជា​ ​កំពុង​ប្រឈម​នឹង​វិបត្តិ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ក្រុមហ៊ុន​មី​ជាតិ​បាន​ជំរុញ​ឲ្យ​បុគ្គលិក​ ​និង​កម្មករ​គ្រប់ជាន់ថ្នាក់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ ​និង​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១​៩​។​

​ការ​ជំរុញ​នេះ​ ​ធ្វើឡើង​ដោយ​នាយក​គ្រប់​គ្រប់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មី​ជាតិ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​កន្លងទៅ​នេះ​ ​ដើម្បី​អំពាវនាវ​ឲ្យ​បុគ្គលិក​មី​ជាតិ​ចូលរួម​យកចិត្តទុកដាក់​ ​និង​ការពារ​ប្រឆាំង​នឹង​កូ​វី​ដ​១​៩​។​

​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ONE​ ​MORE​ ​MANUFACTURING​ ​CO​., ​L​T​D​ ​ដែល​ក្រុមហ៊ុន​ផលិត​មី​ជាតិ​បាន​អំពាវនាវ​ដល់​បុគ្គលិក​គ្រប់ជាន់ថ្នាក់​ទាំងអស់​ឲ្យ​អនុវត្តន៍​ ​និង​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​ទៅលើ​សកម្មភាព​បង្ការ​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​។​

​ក្នុង​នោះ​ ​ការ​អំពាវនាវ​ឲ្យ​មានការ​ពាក់​ម៉ា​ស​ ​ការ​លាងដៃ​នឹង​សាប៊ូ​ឬ​ទឹក​អាកុល​ ​និង​ការ​រក្សា​គ​ម្លា​ត​ពី​គ្នា​ ​គឺជា​សំណូមពរ​ដែល​លោកនាយក​គ្រប់គ្រង​បាន​ស្នើសុំ​។​

​លោក​ ​ឡាវ​ ​វ៉ាន់​ ​ក៏បាន​ផ្តាំផ្ញើ​បន្ថែម​ថា​ “​បើសិនជា​អាច​ទៅ​រួម​ ​កុំ​ជួប​ប្រាស្រ័យ​ជាមួយ​សមាជិក​ថ្មី​ ​ដែល​យើង​មិន​ស្គាល់​ ​ដើម្បី​បង្ការ​ទៅដល់​សុខភាព​របស់​ខ្លួនឯង​ផង​ ​គ្រួសារ​ផង​ ​ក៏ដូចជា​អ្នក​ជុំវិញ​ខ្លួន​យើង​ផង​។​”

​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​ក៏បាន​ថ្លែង​អំណរគុណ​ទៅដល់​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ ​ដែល​បាន​ចាត់វិធានការ​ទប់​ស្កាត់​នឹង​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១​៩​ ​តាម​ការ​អនុវត្ត​ ​និង​គោលការណ៍​ចំបង​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​។​

​ដើម្បីឲ្យ​ជ្រាប​ច្បាស់​ពី​ការ​អំពាវនាវ​នេះ​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

"ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង"

សារអំពាវនាវ របស់ គណៈគ្រប់គ្រង ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត អំពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។"ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង"

Posted by មីជាតិ – Mee Chiet on Sunday, April 12, 2020