ក្រុមហ៊ុនមីជាតិ ធ្វើការអធ្យាស្រ័យទៅដល់បុគ្គលិកអំឡុងពេលពិធីចូលឆ្នាំខ្មែរ
ក្រុមហ៊ុន មីជាតិ បានអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអនុញ្ញាត្តឲ្យបុគ្គលិកឈប់សម្រាក់អំឡុងពេលពិធីចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាឱកាសជួបជុំបងប្អូនដ៏វិសេសវិសាលសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ដោយបារម្ភថាការសម្រេចនេះ អាចនឹងប៉ះពាល់ដល់ស្មារតីរបស់បុគ្គលិកមីជាតិ ក្រុមហ៊ុនមីជាតិ បានបញ្ចេញវីដេអូសូមអធ្យាស្រ័យ និងថ្លែងអំណរគុណចំពោះបុគ្គលិកក្នុងការសហការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នម៉រ លីមីធីត បានមានប្រសាសន៍ថា “នាងខ្ញុំសូមអនុញ្ញាតអធ្យាស្រ័យដល់បងប្អូនទាំងអស់គ្នា ដែលបានរងចាំនូវកម្មវិធីជាប្រចាំឆ្នាំ។ ដោយសារឆ្នាំនេះ យើងមានបញ្ហាកូវីដទូទាំងសកលលោក ដូច្នេះក្រុមហ៊ុនសូមពន្យារពេល ហើយក៏សន្យាថា និងស្វែងរកពេលវេលាសមស្របណាមួយក្នុងការជួបជុំជាមួយបងប្អូនម្តងទៀត។”
ក្នុងនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងឆ្នាំចាស់កន្លងទៅ ក្នុងការអនុវត្តនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធការងារ ជាមួយនឹងគោលដៅលើកកម្ពស់ និងកែលម្អគុណភាព និងសេវាកម្មនៃផលិតផល។
ដើម្បីឲ្យជ្រាបច្បាស់ពីការអំពាវនាវនេះ សូមទស្សនាវីដេអូខាងក្រោម៖
សារជូនពរ របស់ លោកជំទាវ ជឹង សុគន្ធាវី
សារជូនពរ របស់ លោកជំទាវ ជឹង សុគន្ធាវី ជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមគ្រួសារ ក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត ក្នុងឱកាស នៃ ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ។" សូមរីករាយឆ្នាំថ្មី ដោយសុវត្ថិភាព រក្សាគម្លាតពីគ្នា និងលាងដៃឲ្យបានញឹកញាប់"
Posted by មីជាតិ – Mee Chiet on Monday, April 13, 2020