មីជាតិបន្តនាំយកសម្ភារៈសម្រាប់ធ្វើអនាម័យ និងមីជាតិចែកជូនមណ្ឌលកុមារកំព្រានៅកំពង់ស្ពឺ
កំពង់ស្ពឺ – មីជាតិបានបន្តនាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា មួយទៀត នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែមេសា ឆ្នំា២០២០។
ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានាដល់តំណាងកុមារក្នុងមណ្ឌលកុមារកំព្រានេះផងដែរ។
លោកជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នា ការពារខ្លូនពីវីរុសកូវីដ១៩ ហើយក្នុងនាមជាតិសាសន៍ដូចគ្នា អ្វីដែលខ្មែរ អាចជួយគ្នាបាន យើងគួរតែជូយគ្នាទៅតាមលទ្ធភាពរបស់យើង។»
លោកបន្តថា «ការចូលរួមក្នុងថ្ងៃនេះរបស់មីជាតិ គឺធ្វើឡើង ក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ» ដែលយើងតែងដកយកថវិកាមួយផ្នែកពីការលក់មីជាតិ ដាក់ចូលក្នុង មូលនីធី «មីជាតិ» ដើម្បីជួយដល់សង្គមខ្មែរវិញ។
លោក មឿន ចម្រើន នាយកអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា បានឲ្យដឹងថា មណ្ឌលរបស់លោកកំពុងជួបភាពខ្វះខាតទាំងសម្ភារៈធ្វើអនាម័យ និងស្បៀងអាហារដូចជាមីកញ្ចប់នេះ ហើយការចូលរួមចំណែករបស់មីជាតិនេះ ពិតជាបានជួយសម្រួលដល់មណ្ឌលរបស់លោក ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលនៃវីរុសកូវីដនេះ។
នេះជាលើកទី២ហើយ ដែលមីជាតិ នាំយកសម្ភារៈធ្វើអនាម័យ និងមីជាតិចែកជូនមណ្ឌលកុមារកំព្រា ក្នុងខែមេសានេះ។ កាលពីថ្ងៃទី៣ មីជាតិក៏បានយកសម្ភារៈដូចគ្នានេះ ជូនដល់មណ្ឌលកុមារកំព្រានៅភ្នំពេញផងដែរ។
ក្រៅពីនេះ មីជាតិក៏តែងចូលរួមក្នុងសកម្មភាពសង្គមនានាផងដែរ ដូចជាបានផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
គួរបញ្ចាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់។
មីជាតិនាំយកសម្ភារៈធ្វើអនាម័យ និងមីជាតិចែកជូនមណ្ឌលកុមារកំព្រានៅកំពង់ស្ពឺ
នេះមិនមែនជាលើកទីមួយទេដែលមីជាតិ បានចូលរួមចំណែកក្នុងការជួយសង្គម ហើយនេះជាការចែករំលែកក្តីស្រលាញ់ ការបារម្ភ ជាមួយការយកចិត្តទុកដាក់លើសុខទុក្ខ ក៏ដូចជាសុវត្ថិភាព សុខភាពរបស់ប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូនៅទីនោះផងដែរ។ «ការចូលរួមក្នុងថ្ងៃនេះរបស់មីជាតិ គឺធ្វើឡើង ក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ» ដែលយើងតែងដកយកថវិកាមួយផ្នែកពីការលក់មីជាតិ ដាក់ចូលក្នុង មូលនីធី «មីជាតិ» ដើម្បីជួយដល់សង្គមខ្មែរវិញ។
Posted by មីជាតិ – Mee Chiet on Wednesday, April 8, 2020