វីរុសកូវីដ ១៩៖ វិធីការពារខ្លួនពីវីរុសកូវីដ ១៩ នៅកន្លែងធ្វើការ
នៅក្នុងស្ថានភាពបច្ចុប្បន្នដែលវីរុសកូរ៉ុណាកំពុងរាតត្បាតពិភពលោកទាំងមូល អាជ្ញាធរសុខាភិបាលរបស់អង្គការសុខភាពពិភពលោក (WHO) ស្នើសុំអោយប្រជាជនទាំងអស់ចូលរួមក្នុងការអនុវត្តការឃ្លាតឆ្ងាយពីសង្គម ពោលគឺនៅឱ្យឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាន។ អ្នកគួរស្នាក់នៅផ្ទះ ប្រសិនបើអាច ហើយបើអ្នកត្រូវមកធ្វើការនៅខាងក្រៅ ឫនៅការិយាល័យ អ្នកចាំបាច់ត្រូវប្រុងប្រយ័ត្នជាខ្លាំង។ ខាងក្រោមនេះជាគន្លឹះមានប្រយោជន៍សម្រាប់និយោជិកនិងនិយោជិកក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណា (កូវីដ ១៩) នៅកន្លែងធ្វើការ!
អនុវត្តអនាម័យល្អជាប្រចាំ
• ពិនិត្យសីតុណ្ហភាពរាងកាយមុនពេលចូលអគារការិយាល័យ
• បញ្ឈប់ការចាប់ដៃគ្នា ដោយប្រើវិធីស្វាគមន៍ដែលមិនចាំបាច់ប៉ៈពាល់ផ្ទាល់ដូចជា ការសំពះជាដើម
• លាងដៃនៅមាត់ទ្វារ និងបង្កើនទម្លាប់លាងដៃឱ្យបានញឹកញាប់
• ចៀសវាងប៉ះមុខរបស់អ្នក ហើយត្រូវខ្ទប់មាត់ជានិច្ចពេលក្អកនិងកណ្តាស់
• លាងជម្រះ ឫបាញ់អាល់កុលនៅផ្ទៃខាងលើរបស់វត្ថុមួយចំនួនដូចជា បង្កាន់ទ្វារ និងតុការិយាល័យជាប្រចាំ
• បង្កើនអោយមានខ្យល់ចេញចូល ដោយបើកបង្អួច
• ចៀសវាងការប្រើប្រាស់ជណ្តើរយន្តដែលមានមនុស្សច្រើនតាមដែលអាចធ្វើទៅបាន
ប្រុងប្រយ័ត្នជាមួយការប្រជុំនិងការធ្វើដំណើរ
• ចៀសវាងការចូលរួមប្រជុំដែលមានទ្រង់ទ្រាយធំ និងកាត់បន្ថយការជួបផ្ទាល់ជាមួយមិត្តរួមការងារច្រើននាក់
• ជ្រើសរើសការប្រជុំជាវីដេអូអនឡាញ បើសិនជាអាចធ្វើបាន
ប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ
• កាត់បន្ថយការចែករំលែកអាហារ
• ពង្រឹងការត្រួតពិនិត្យសុខភាពសម្រាប់បុគ្គលិកក្នុងរោងអាហារ
• ធានាថាបុគ្គលិករោងអាហារបានអនុវត្តអនាម័យយ៉ាងតឹងរឹង
• រៀបចំម៉ោងទទួលទានអាហារអោយបានឆ្លាស់គ្នា
• នៅផ្ទះប្រសិនបើ
គួរតែនៅផ្ទះ ប្រសិនបើអ្នក៖
• ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន សូមកុំទៅធ្វើការហើយស្វែងរកការប្រឹក្សាវេជ្ជសាស្រ្តភ្លាមៗ
ប្រភពអត្ថបទ៖
www.coronavirus.gov.hk
www.cdc.gov