វីរុសកូវីដ១៩៖ តើយើងត្រូវលាងដៃរបៀបណាឱ្យបានត្រឹមត្រូវ?
ការលាងដៃ គឺជាវិធីដ៏ងាយស្រួលនិងល្អបំផុតមួយក្នុងការការពារពីការចម្លងមេរោគ ឫវីរុសផ្សេងៗ។ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា (COVID-19) យើងគួរ៖
• លាងដៃឱ្យបានទៀងទាត់
• លាងដៃជាមួយសាប៊ូនិងទឹក ហើយសម្ងួតអោយស្ងួតល្អ
• ប្រើកន្សែងត្រជាក់ដែលមានជាតិអាល់កុល ប្រសិនបើអ្នកនៅកន្លែងដែលមិនមានសាប៊ូនិងទឹកប្រើប្រាស់ទេ។
តោះ!មកស្វែងយល់អំពីវិធីលាងដៃឱ្យបានត្រឹមត្រូវដោយធ្វើតាមរូបភាពខាងក្រោមនេះ៖
1. ដាក់សាប៊ូលើបាតដៃឱ្យបានសព្វល្អ
2. លាងត្រដុសបាតដៃទាំងពីរលើគ្នា
3. ត្រដុសខ្នងដៃទាំងសងខាង និងនៅតាមកៀនចន្លោះម្រាមដៃ
4. ត្រដុសបាតដៃទាំងសងខាង និងនៅតាមកៀនចន្លោះម្រាមដៃ
5. ត្រដុសចុងម្រាមដៃទៅលើបាតដៃទាំងសងខាង
6. ត្រដុសម្រាមដៃទាំងសងខាងជារង្វង់
7. ត្រដុសម្រាមដៃជារង្វង់ម្តងទៀតលើបាតដៃទាំងសងខាង
8. លាងដៃជាមួយទឹក
9. ជូតដៃឱ្យស្ងួតជាមួយកន្សែង ឫក្រដាសអនាម័យ
10. ប្រើកន្សែង ឫក្រដាសអនាម័យដើម្បីបិទក្បាលម៉ាស៊ីនទឹក
11. ពេលនេះដៃអ្នកលាងបានស្អាតល្អហើយ!
សូមចុចវីដេអូខាងក្រោមដើម្បីមើលវិធីលាងដៃអោយបានត្រឹមត្រូវ!
របៀបនៃការលាងសម្អាតដៃអោយបានត្រឹមត្រូវ
ការលាងសម្អាតដៃត្រឹមត្រូវ អាចកាត់បន្ថយការចម្លងឬឆ្លងមេរោគផ្សេងៗ ដូចជាវីរុសកូវីដ១៩ ជាដើម។រក្សាអនាម័យ គឺជាកត្តាចាំបាច់បំផុតសម្រាប់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើងទាំងអស់គ្នា។
Posted by មីជាតិ – Mee Chiet on Tuesday, March 24, 2020
ប្រភពអត្ថបទ៖ https:/www.who.int/gpsc/clean_hands_protection/en/