​​វីរុស​កូ​វី​ដ​១​៩​៖​ ​ពាក្យចចាមអារ៉ាម​ ​និង​ការពិត​មួយ​ចំនួន​ទាក់ទង​នឹង​វី​រុ​ស​កូ​វី​ដ​ ​១​៩​

​កត្តា​សីតុណ្ហភាព​ ​និង​សំណើម​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ចម្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19)!
​នេះ​ជា​ពាក្យចចាមអារ៉ាម​ទេ​! ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ​ការ​រាលដាល​នៃ​វី​រុ​ស​នេះ​អាច​ចម្លង​បាន​នៅ​គ្រប់តំបន់​ទាំងអស់​ ​ដោយ​មិន​គិត​ពី​ផ្អែកលើ​កត្តា​អាកាសធាតុ​ណា​ឡើយ​។​

​កា​រពាក់​ម៉ា​ស​អាច​ការពារ​ពី​ការ​ឆ្លង​នៃ​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19)!
​មិន​ពិត​ទេ​! ​អ្នក​គួរតែ​ពាក់​ម៉ា​ស​ពេល​អ្នក​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ​ប៉ុន្តែ​យ៉ាងណា​ ​ម៉ា​ស​មិន​អាច​ការពារ​ការ​ចម្លង​វី​រុ​ស​នេះ​បានទេ​។​
​លោក​វេជ្ជបណ្ឌិត​ ​Rand​e​e​p​ ​G​u​l​e​r​i​a​ ​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា​ (​A​I​I​MS​) ​បាន​មានប្រសាសន៍ថា​ ​បើសិនជា​អ្នក​ប៉ះ​ផ្ទាល់​ទៅ​នឹង​ផ្ទៃ​ខាងលើ​នៃ​ម៉ា​ស​ដែល​មាន​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​បន្ទាប់មក​យកដៃ​ប៉ះ​មុខ​របស់​អ្នក​ ​ដោយ​មិនបាន​លាង​ស​ម្អា​តដៃ​ស្អាត​អោយ​បាន​ល្អ​ ​នោះ​ម៉ា​សក៏មិន​អាច​ការពារ​អ្នក​បាន​ដែរ​ ​។​

​ការ​ងូត​ទឹកក្តៅ​អាច​ការពារ​ការ​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​បាន​!
​នេះ​ជា​ពាក្យចចាមអារ៉ាម​ទេ​! ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​បញ្ជាក់​ថា​ ​សីតុណ្ហភាព​រាងកាយ​ធម្មតា​របស់យើង​ ​គឺ​ស្ថិត​នៅចន្លោះ​ពី​ ​៣​៦​.​៥​ ​អង្សា​សេ​ ​ទៅ​ ​៣​៧​ ​អង្សា​សេ​ ​ទោះបីជា​យើង​ងូតទឹក​នៅ​សីតុណ្ហភាព​ណា​ក៏ដោយ​។​

​ការ​ទប់​ដង្ហើម​រយៈពេល​ ​១​០​ ​វិនាទី​ ​ជា​ការ​តេ​ស្ត​រកមើល​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19)!
​មិន​ពិត​ទេ​! ​វេជ្ជបណ្ឌិត​ ​F​a​h​e​e​m​ ​Y​oun​us​ ​ប្រធាន​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ ​មានប្រសាសន៍ថា​មនុស្សម្នាក់​ដែល​ឆ្លង​វី​រុ​ស​នេះ​អាច​ទប់​ដង្ហើម​បាន​យូរ​ជាង​ ​១​០​ ​វិនាទី​។​ ​ម៉្យាងទៀត​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​មិន​អាច​ទប់​ដង្ហើម​បាន​យូរ​ទេ​ ​ប៉ុន្តែ​វា​មិន​មានន័យ​ថា​ពួកគាត់​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ឡើយ​។​

​ខ្ទឹម​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​!
​មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​ដែល​បង្ហាញ​ថា​ការ​ទទួលទាន​ខ្ទឹម​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឬ​ការពារ​ពី​ការ​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​បាន​ឡើយ​។

​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​ឆ្លង​តែ​លើ​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ​ ​មិន​ឆ្លង​លើ​យុវជន​ទេ​!
​នេះ​ជា​រឿង​មិន​ពិត​! ​ការ​ចម្លង​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​ថ្មី​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​មនុស្ស​គ្រប់​វ័យ​។​ ​ក្រុម​គ្រូពេទ្យ​ណែនាំ​ថា​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ​ដូចជា​ជំងឺលើសឈាម​ ​ជំងឺបេះដូង​ ​ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ​គឺ​មាន​ហា​និ​ភ័យ​ខ្ពស់​ប្រសិនបើ​ពួកគេ​ឆ្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​យ៉ាងណា​ ​ក៏​នៅតែ​អាច​ឆ្លង​មេរោគ​នេះ​បាន​ដែរ​។​

ការ​បាញ់​ទឹក​អាល់កុល​ឬ​ក្ល​រី​ន​ពាសពេញ​ខ្លួន​អាច​សម្លាប់​វី​រុ​ស​កូរ៉ូ​ណា​ (​CO​V​I​D​-19) ​បាន​!
មិន​ពិត​ទេ​! ​ការ​បាញ់​ទឹក​អាល់កុល​ឬ​ក្ល​រី​ន​ពាសពេញ​ខ្លួន​នឹង​មិន​សម្លាប់​វី​រុ​ស​ដែល​បាន​ជ្រាបចូល​ក្នុង​ខ្លួន​អ្នក​ទេ​។​ ​ការ​បាញ់​សារធាតុ​បែប​នេះ​អាចប​ង្ក​គ្រោះថ្នាក់​ដល់​ស​ម្លៀ​ក​បំពាក់​ ​ឬ​ ​ភ្នែក​ ​និង​មាត់​ជាដើម​ ​។​ ​ត្រូវ​ដឹង​ថា​ ​ទាំង​អាល់កុល​និង​ក្ល​រី​ន​អាច​មានប្រយោជន៍​ក្នុង​សម្លាប់​មេរោគ​បាន​នៅ​ផ្នែក​ខាងក្រៅ​ ​ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​មាន​ការណែនាំ​ត្រឹមត្រូវ​។

 

ប្រភពអត្ថបទ៖

https://www.indiatoday.in/coronavirus-outbreak/story/novel-coronavirus-outbreak-myths-about-covid-19-from-around-the-world-debunked-1660742-2020-03-28

https://www.promoteukraine.org/2020/03/26/covid-19-who-myth-busters/