ស្របតាមទស្សនៈវិស័យរបស់ភាគទុនិក មីជាតិត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំងបំផុត និងផលិតដោយការប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាពខ្ពស់ អត្ថប្រយោជន៍ដល់សុខភាព និងរសជាតិខ្មែរពិតៗ។ មីជាតិមិនត្រឹមតែជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជានោះទេ ថែមទាំងចូលរួមតំណាងឲ្យផលិតផលជាតិ និងបង្កើតការងារជូនពលរដ្ឋកម្ពុជាផងដែរ។ ស្នាដៃខ្មែរ រសជាតិខ្មែរ។


សាររបស់អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន
គោរពជូនអតិថិជន និងដៃគូពាណិជ្ជកម្មទាំងអស់
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកគ្រប់គ្នាមកកាន់ ផលិតផលមីជាតិ ដែលជាម៉ាកផលិតផលមីរបស់ប្រជាជនខ្មែរផ្ទាល់ ជាមួយនឹងផលិតផលគុណភាពខ្ពស់ មានរសជាតិបែបខ្មែរ សម្រាប់ប្រជាជនខ្មែរ។
មីជាតិ ចាប់ផ្តើមឡើងពីក្តីសុបិនមួយ ដើម្បីបង្កើតនូវរសនិយមអាហារដែលឈ្ងុយឆ្ងាញ់របស់ខ្មែរពិតប្រាកដ។ ថ្ងៃនេះ យើងបានសម្រេចក្តីសុបិនមួយនេះ។ យើងមានមោទនភាពខ្លាំងណាស់ ដែលបានបង្កើតនូវរសជាតិមីបួនប្រភេទខុសៗគ្នាគឺ សាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ ម្ជូរបង្គា និងខគោគ្រឿងខាប់ ដែលជារសជាតិបែបខ្មែរដំបូងគេនៅក្នុងប្រទេសកម្ពុជា។
យើងមានឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន និងដៃគូពាណិជ្ជកម្មរបស់យើង។ យើងនឹងបន្តកែច្នៃរសជាតិថ្មីៗបន្ថែមទៀត និងបន្តវិនិយោគទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ ការគ្រប់គ្រង សង្វាក់ផលិតកម្ម និងការធានាគុណភាព ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន និងឲ្យមីជាតិក្លាយជាម៉ាកផលិតផលមីដែលត្រូវបានប្រជាជនកម្ពុជាទុកចិត្តជាងគេ។
លោកជំទាវ ជីង សុគន្ធាវី
នាយិកាប្រតិបត្តិ
បេសកកម្ម

ផ្តល់ជូននូវមីឆ្អិនស្រាប់គុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម
ចក្ខុវិស័យ

ក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ
ក្នុងវិស័យផលិតចំណីអាហារ

គុណតម្លៃទាំង៥
គុណភាព
យើងប្រឹងប្រែងបំពេញចិត្តអតិថិជននិងភាគីពាក់ព័ន្ធ ដោយស្វែងយល់ពីតម្រូវការរបស់ពួកគេ និងផ្តល់លទ្ធផលលើសពីការរំពឹងទុក។
លទ្ធផលជាចំបង
យើងស្វះស្វែងបង្កើតដំណោះស្រាយ និងជម្នះឧបសគ្គដើម្បីសម្រេចលទ្ធផល។
សុចរិតភាព
យើងធ្វើការដោយភាពស្មោះត្រង់ តម្លាភាព និងសច្ចភាព ដោយតម្កល់ផលប្រយោជន៍រួម។
ទំនាក់ទំនង
យើងយល់ពីសារសំខាន់នៃទំនាក់ទំនង ជំរុញឱ្យមានការសន្ទនា និងចែករំលែកទស្សនៈរបស់ខ្លួន។
ភាពជាសហគ្រិន
យើងម្ចាស់ការ និងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ ដើម្បីផលចំណេញ និងផលប្រយោជន៍របស់ ក្រុមហ៊ុន បុគ្គលិក និងសង្គម ។