មីជាតិ ត្រូវបានផលិតដោយប្រើបច្ចេកវិទ្យា និងម៉ាស៊ីនជប៉ុនទំនើបចុងក្រោយ ព្រមជាមួយ
កម្មវិធីគ្រប់គ្រង និងពិនិត្យយ៉ាងម៉ត់ចត់ នៅគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្ម ចាប់តាំងពី
គ្រឿងផ្សំ ដំណើរការផលិត និងការវេចខ្ចប់ដើម្បីទទួលបាននូវផលិតផលសម្រេចប្រកបដោយគុណភាពស្ដង់ដារ និងសុវត្ថិភាព។

ដំណើរការផលិត"មីជាតិ"

គ្រឿងផ្សំ
មីជាតិប្រើប្រាស់វត្ថុធាតុដើម ដែលមានគុណភាពខ្ពស់
សម្រិតសម្រាំងទាំងក្នុងស្រុក និងក្រៅប្រទេស។
ម្សៅសាលី ស្ករ ខ្ទឹម ម្រេច ឈើអែម ប្រេងរុក្ខជាតិ
និងម្សៅស៊ុបត្រូវបាននាំចូលពីប្រទេស អូស្រ្ដាលី សឹង្ហបុរី ថៃ និង ម៉ាឡេស៊ី។

ការផលិត និងវេចខ្ចប់
ផលិតដោយ ម៉ាស៊ីនជប៉ុន
ម៉ាក FUJI និងវេចខ្ចប់ដោយ
ម៉ាស៊ីនជប៉ុនម៉ាក OMORI របស់
ក្រុមហ៊ុន OMORI Machinery ។

សេវាកម្មផ្គត់ផ្គង់
មានការយកចិត្ដទុកដាក់ខ្ពស់
និងទាន់ពេលវេលាក្នុងការផ្ដល់
សេវាដឹកជញ្ជូនជូនអតិថិជន
និងដៃគូអាជីវកម្ម។
ការទទួលស្គាល់ជាផ្លូវការ
ស្តង់ដារនិងគុណភាព ជាកត្តាដ៏សំខាន់បំផុតដែលយើងផ្តោតសំខាន់។
ក្រុមហ៊ុនទទួលបានការវាយតម្លៃជាប់ជាផ្លូវការជាមួយវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ។



