ស្តង់មីជាតិបានបន្តដំណើរទៅខេត្តកំពង់ឆ្នាំងហើយ!
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ផលិតផល “មីជាតិ” បានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់មកដល់ផ្សារមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន ៥ កន្លែងក្នុងការលក់ដែលរួមមានផ្សារពន្លៃ ផ្សារពង្រ ផ្សារលើកំពង់ឆ្នាំង ផ្សារព្រៃខ្មែរ និង ផ្សារសាលាលេខ៥។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។ ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ២ កក្កដា ឆ្នាំ២០២១ អតិថិជននៅខេត្តកំពង់ឆ្នាំង។ ទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអតិថិជននឹងមានឱកាលេងហ្គេមសប្បាយៗជាតិមួយមីជាតិដើម្បីបានរង្វាន់នៅពេលដែលជាវមីជាតិចាប់ពីពីរកេសឡើងទៅ។ យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តកំពង់ឆ្នាំង ។