មីជាតិប្តូររូបរាងថ្មីកាន់តែស្អាត កាន់តែរឹងមាំ កាន់តែឆ្ងាញ់
កេសថ្មីមីជាតិ ត្រូវបានរចនាដោយមានភាពស្រស់ស្អាតទាក់ទាញជាមួយនឹងសម្បកកេសរឹងមាំ ដែលអាចរក្សាសភាពដើម គុណភាព និងធានានូវភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។ កេសថ្មីនេះ ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ក្នុងរូបរាងតូចជាងមុន ដែលមាន២៤កញ្ចប់ និងបង្កជាភាពងាយស្រួលក្នុងការកាន់ និងរក្សាទុក។ មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។