ប្រូម៉ូសិនពិសេសនៅខេត្តកំពង់ចាមបានមកដល់ហើយ
ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជនក្នុងការបរិភោគមីកញ្ចប់នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនមីជាតិបានពង្រីកវិសាលភាពយុទ្ធនាការផ្សព្វផ្សាយការលក់ ដោយដាក់ស្តង់លក់ប្រូម៉ូសិន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញ តែបន្តធ្វើនៅខេត្តកំពង់ចាម។ នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបានកំណត់ទីតាំងចំនួន៤កន្លែងក្នុងការលក់ដែលរួមមាន នៅផ្សារធំថ្មី ផ្សារបឹងកុក ផ្សារស្គន់ និងផ្សារផ្អាវ។ សម្រាប់ពេលវេលាជាក់លាក់នៃការដាក់តាំងបង្ហាញនៅទីតាំងនីមួយៗនឹងធ្វើការផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់មីជាតិ។ ចាប់ពីថ្ងៃទី០៦ ដល់ ១១ ខែកក្កដា ឆ្នាំ២០២០ អតិថិជននៅខេត្តកំពង់ចាមទាំងអស់អាចអញ្ជើញមកភ្លក្សរសជាតិមីជាតិ ដែលជាផលិតផលខ្មែរថ្មីដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជននឹងមានឱកាសទទួលបានជាមួយប្រូម៉ូសិនពិសេស គឺ ទិញ១កេស ថែម ៣កញ្ចប់ និង ទិញ២កេសនឹងមានឱកាសបង្វិល «កងនាំសំណាង» ដែលអាចឈ្នះរង្វាន់ជាច្រើនពីមីជាតិ។ យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅខេត្តកំពង់ចាម!